បាល់ទាត់អន្តរជាតិ
Atletico Madrid ត្រៀមចុះហត្ថលេខាផ្ទេរខ្សែការពារស្លាប Nahuel Molina
ក្លឹប Atletico Madrid កំពុងតែខិតជិតមែនទែនហើយ ក្នុងការចុះហត្ថលេខាលើខ្សែការពារស្ដាំ Nahuel Molina របស់ក្លឹប Udinese នេះបើយោងតាមរបាយការណ៍ពីលោក Fabrizio Romano បានចុះផ្សាយ។
កិច្ចព្រមព្រៀងពេញលេញរវាងក្លឹបទាំងពីរ នឹងសម្រេចបានរួចរាល់នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយគេរំពឹងថា កីឡាករអាហ្សង់ទីនរូបនេះ នឹងបង្ហាញខ្លួនជាផ្លូវការណ៍ជាមួយក្លឹប Atletico Madrid នៅសប្ដាហ៍នេះ រឺសប្ដាហ៍ក្រោយ។
ដោយឡែកលោក Diego Simeone មានជំនឿចិត្តថា ខ្សែការពារស្តាំរូបនេះ នឹងមកជំនួសកន្លែងដែលក្រុមខ្វះខាតកន្លងមក ដោយបានបាត់បង់ Kieran Trippier ដែលគេបានចាកចេញទៅ Newcastle United ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករកាលពីខែមករាកន្លងទៅ។ ចាប់តាំងពីការបាត់បង់ Kieran Trippier ក្លឹប Atletico Madrid បានកែច្នៃកីឡាកររបស់ខ្លួន ឲ្យមកលេងការពារស្ដាំ និងមានគុណភាពលេងមិនសូវបានល្អឡើយ។
ខ្សែការពារស្ដាំវ័យ 24 ឆ្នាំ Nahuel Molina គឺជាកីឡាករដែលលេងបានល្អបំផុត នៅតំបន់ការពារស្ដាំ ខណៈដែលគាត់បានរួមចំណែកដ៏សំខាន់ដែលជួយក្រុមជម្រើសជាតិអាហ្សង់ទីនឲ្យឈ្នះពាន Copa America កាលពីឆ្នាំមុន និងទើបតែបានឈ្នះពាន Finalissima កាលពីពេលថ្មីៗនេះផងដែរ។
ប្រភព: Football-espana