បាល់ទាត់អន្តរជាតិ
Paul Pogba អាចនឹងអវត្តមានពីលើទីលានរយៈពេល 3 ខែ
ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba អាចនឹងត្រូវប្រឈមមុខនឹងការសម្រាករយៈពេល 3 ខែ មិនបានបង្ហាញខ្លួននៅលើទីលានប្រកួត ខណៈដែលពេលនេះគាត់កំពុងរង់ចាំលទ្ធផលយ៉ាងអន្ទះសារពីការស្កេនលើជង្គង់ដែលរងរបួសរបស់ខ្លួន។
យ៉ាងណាមិញកីឡាករវ័យ 29 ឆ្នាំរូបនេះបានចាកចេញពីក្លឹបបិសាចក្រហម Manchester United ទៅចូលរួមជាមួយ Juventus វិញ នៅដើមរដូវក្តៅថ្មីៗនេះ បន្ទាប់ពីចំណាយពេលនៅ Old Trafford អស់រយៈពេលប្រាំមួយឆ្នាំ។
ដោយឡែក Paul Pogba ទើបតែបានបង្ហាញខ្លួនម្ដងប៉ុណ្ណោះសម្រាប់ក្លឹបថ្មី Juventus ដែលវាជាការប្រកួតមិត្តភាពមុនបើករដូវកាលទល់នឹងក្លឹប Guadalajara នៅកីឡដ្ឋាន Allegiant សហរដ្ឋអាមេរិក។ ប្រកួតមិត្តភាពបន្ទាប់ ក្លឹបសេះបង្កង់ Juventus ត្រូវជួបជាមួយនឹងក្លឹប Barcelona ហើយមិនមានវត្តមានរបស់ Pogba ឡើយ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Allegri បាននិយាយថា Paul Pogba នឹងទៅជួបអ្នកឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យពីបញ្ហា ប៉ុន្តែគាត់នឹងខកខានការប្រកួតបើករដូវកាល Serie A ហើយអាចនឹងត្រូវសម្រាកពី 2 ទៅ 3 ខែទៀតផង។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់