បាល់ទាត់អន្តរជាតិ
Carlo Ancelotti និយាយថា ប្រេស៊ីល និងបារាំងជាក្រុមខ្លាំង ហើយអាហ្សង់ទីនមាន Lionel Messi
កាលពីពេលថ្មីៗនេះលោក Carlo Ancelotti បានបង្ហាញទស្សនៈនៃការយល់ឃើញរបស់គាត់ថា ប្រេស៊ីល និងបារាំង ជាក្រុមខ្លាំងបំផុតនៅ World Cup ឆ្នាំ 2022 នេះ ប៉ុន្តែក៏មិនអាចមើលរំលងក្រុមជម្រើសជាតិមួយចំនួនទៀតដូចជាអង់គ្លេសដែរ។
គ្រូបង្វឹកជើងចាស់ ដែលបច្ចុប្បន្នមានវ័យ 63 ឆ្នាំរូបនេះ គឺជាកំពូលគ្រូបង្វឹកដ៏អស្ចារ្យជាងគេ ដោយគាត់ធ្លាប់បានដឹកនាំក្រុមឲ្យឈ្នះពានក្នុងលីគធំៗទាំង 5 នៃទ្វីបអឺរ៉ុប ដូចជា អ៊ីតាលី, អង់គ្លេស, បារាំង, អាឡឺម៉ង់ ហើយថ្មីៗនេះនៅ La Liga ជាមួយ Real Madrid ផងដែរ។
នៅក្នុងបទសម្ភាសន៍មួយជាមួយលោក Il Messaggero អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Carlo Ancelotti បានប្រាប់ពីក្រុមជម្រើសជាតិដែលគាត់គិតថានឹងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup ឆ្នាំនេះ។
Ancelotti បាននិយាយថា៖ “ប្រេស៊ីល និងបារាំង គឺជាក្រុមខ្លាំងបំផុត បន្ទាប់មកខ្ញុំអាចនិយាយថា អាហ្សង់ទីន ដែលនៅទីនោះមាន Lionel Messi”។
គាត់បានបន្តទៀតថា៖ “អេស្ប៉ាញ គឺជាក្រុមដ៏ខ្លាំងមួយទៀតដែលត្រូវចាប់អារម្មណ៍ដែរ។ បន្ថែមផ្សេងពីនោះទៀតមានក្រុមអង់គ្លេស និងអាឡឺម៉ង់ ដែលជាក្រុមបន្ទាប់ពីក្រុមទាំងបួនខាងលើ”។
គួររំលឹកផងដែរថា ក្រុមជម្រើសជាតិអ៊ីតាលី ដែលជាសញ្ជាតិកំណើតរបស់លោក Carlo Ancelotti គឺមិនមានវត្តមាននៅប្រទេសកាតាទេ ដោយសារពួកគេបានបរាជ័យ ធ្លាក់នៅក្នុងការប្រកួតវគ្គជម្រុះ។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo