បាល់ទាត់អន្តរជាតិ
Marcus Rashford នឹងខកខានការប្រកួតឲ្យក្រុមជម្រើសជាតិអង់គ្លេសនៅខែកញ្ញានេះ
ខ្សែប្រយុទ្ធ Marcus Rashford នឹងត្រូវខកខានក្នុងការកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសរបស់លោក Gareth Southgate សម្រាប់ការប្រកួតអន្តរជាតិនៅខែកញ្ញានេះ ដោយសាររបួសសាច់ដុំ។
កីឡាករវ័យ 24 ឆ្នាំ Marcus Rashford មិនត្រូវបានជ្រើសរើសជាកីឡាកររបស់ក្រុមតោកំណាចអង់គ្លេស ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2021 មកម៉្លេះ ដោយសារតែកំឡុងពេលនោះទម្រង់លេងរបស់គាត់មិនល្អ ពោលគឺគាត់រកបានគ្រាប់បាល់ចំនួនត្រឹមតែ 5 គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួត 32 លើក ដែលវាគឺជារឿងដ៏អាក្រក់បំផុតរបស់ខ្សែប្រយុទ្ធក្លឹបបិសាចក្រហម Manchester United រូបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ Rashford បានចាប់ផ្តើមរដូវកាលថ្មីក្នុងទម្រង់លេងដ៏លេចធ្លោរឡើងវិញ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Erik ten Hag ហើយកំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការត្រឡប់ទៅចូលរួមជាមួយក្រុមជម្រើសជាតិវិញ មុនការប្រកួត World Cup។
ប៉ុន្តែថ្មីៗនេះរបួសសាច់ដុំបានរារាំងដំណើររបស់ Marcus Rashford ដោយរបួសរបស់គាត់បានកើតឡើងនៅក្នុងជ័យជម្នះ 3-1 ទល់នឹងក្រុមកាំភ្លើងធំ Arsenal។ ក្នុងការប្រកួតនោះដែរ Rashford ស៊ុតបញ្ចូលទីបានពីរគ្រាប់ ដែលជាគ្រាប់បាល់សំខាន់ៗ និងជាគ្រាប់បាល់ជ័យជំនះរបស់បិសាចក្រហម។ ជាមួយគ្នានេះដែរ Marcus Rashford នឹងត្រូវសម្រាក់រយៈពេលពីរសប្តាហ៍ ដើម្បីព្យាបាលរបួសឲ្យជាសះស្បើយឡើងវិញ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo