បាល់ទាត់អន្តរជាតិ
Jurgen Klopp ប្រាប់ថា កំហុសដ៏ធំក្នុងជីវិតរបស់គាត់ គឺមិនបានចុះហត្ថលេខាលើ Son Heung-min
គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានសារភាពថា កំហុសដ៏ធំរបស់គាត់មួយ គឺការខកខានមិនបានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Son Heung-min របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur។
យ៉ាងណាមិញលោក Jurgen Klopp ធ្លាប់បានព្យាយាមចុះហត្ថលេខាលើ Son Heung-min ម្ដងផងដែរ ពេលដែលគាត់នៅជាគ្រូបង្វឹករបស់ក្លឹប Borussia Dortmund ហើយពេលនោះ Son ជាកីឡាកររបស់ក្លឹប Hamburger SV។ Jurgen Klopp មិនអាចទាក់ទាញគាត់បានឡើយ ហើយធ្វើឲ្យកីឡាកររូបនេះបានសម្រេចចិត្តទៅចូលរួមជាមួយក្រុម Bayer Leverkusen ជំនួសវិញ។
គ្រូបង្វឹកឆ្នើមសញ្ជាតិអាឡឺម៉ង់ Jurgen Klopp បានធ្វើការអត្ថាធិប្បាយពេលកំពុងនិយាយទៅកាន់បណ្តាញ KBS របស់កូរ៉េខាងត្បូង (តាមរយៈ Daily Star) ថា៖ “កំហុសដ៏ធំមួយក្នុងជីវិតរបស់ខ្ញុំ គឺខ្ញុំមិនបានចុះហត្ថលេខាលើគាត់ (Son Heung-min)។ គេជាកីឡាករឆ្នើម, កីឡាករលំដាប់ពិភពលោក និងជាខ្សែប្រយុទ្ធដ៏អស្ចារ្យម្នាក់ក្នុងពិភពបាល់ទាត់…”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha