បាល់ទាត់អន្តរជាតិ
ក្លឹបកាំភ្លើងធំ Arsenal ត្រៀមដាក់សំណើរដេញថ្លៃយក Joao Felix

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងការប្រជែងមួយជាមួយក្លឹបផ្សេងៗទៀត ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid គឺកីឡាករ Joao Felix ។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ មានសេរីភាពក្នុងការចាកចេញពីក្រុមរបស់លោក Diego Simeone ក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ដោយក្លឹប Atletico Madrid ក៏មានចេតនាលក់រូបគាត់ដែរ។
យ៉ាងណាមិញក្លឹបបិសាចក្រហម Manchester United ត្រូវបានគេជឿជាក់ថា ជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនទៀត ដែលមានគម្រោងច្បាស់លាស់ដើម្បីចុះហត្ថលេខាលើ Joao Felix នៅដើមឆ្នាំ 2023 ។ ដូចគ្នានេះដែរ Bayern Munich និង Paris Saint-Germain ក៏ចាប់អារម្មណ៍ខ្លាំងផងដែរចំពោះកីឡាករវ័យ 23 ឆ្នាំរូបនេះ។
ដោយឡែកអ្នកកាសែតអ៊ីតាលី Fabrizio Romano បានអះអាងថា ភ្នាក់ងាររបស់ Joao Felix លោក Jorge Mendes បច្ចុប្បន្នកំពុងពិភាក្សាជាមួយក្លឹបមួយចំនួន ហើយក្លឹប Atletico Madrid ចង់បានតម្លៃផ្ទេរលើសពី 100 លានអឺរ៉ូ (85.9 លានផោន) សម្រាប់ក្លឹបណាដែលចង់ទិញខ្សែប្រយុទ្ធរបស់ពួកគេ។ ទន្ទឹមនឹងនេះ យោងតាមរបាយការណ៍ពី AS បានលើកឡើងថា Joao Felix កំពុងពិភាក្សាយ៉ាងជិតដិតជាមួយ Manchester United និង PSG ប៉ុន្តែ Arsenal ក៏បានត្រៀមខ្លួនដើម្បីស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាលើកីឡាករព័រទុយហ្គាល់រូបនេះដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ16 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi