បាល់ទាត់អន្តរជាតិ
Lionel Messi នឹងបដិសេធការផ្ទេរទៅ Barcelona និង Inter Miami

តារាឆ្នើម Lionel Messi ត្រូវបានគេរាយការណ៍ថា នឹងនៅជាមួយក្លឹប Paris Saint-Germain (PSG) បន្តទៀត ដោយបដិសេធការផ្ទេរទៅ Barcelona និងក្លឹបនៅអាមេរិច Inter Miami។ កាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីននៅតែបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ទោះបីគាត់មានវ័យ 35 ឆ្នាំហើយក៏ដោយ។
នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 នេះ Lionel Messi ស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 2 ដង ក្នុងការបង្ហាញខ្លួន 5 ប្រកួតរបស់អាហ្សង់ទីន។ ទន្ទឹមនឹងនេះដែរ ម្ចាស់ពាន Ballon d’Or 7 សម័យរូបនេះបានចូលដល់ឆ្នាំចុងក្រោយនៃកុងត្រារបស់គាត់ជាមួយក្លឹបយក្សបារាំង PSG ហើយ។ គាត់កំពុងមានជម្រើស 3 នៅក្នុងដៃ ដែលជម្រើសនោះមានដូចជា ត្រូវបន្តរួមរស់ជាមួយ PSG រឺចាកចេញទៅក្លឹបចាស់ Barcelona រឺទៅលេងនៅអាមេរិចជាមួយក្លឹប Inter Miami។
ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ Cadena SER បានអះអាងថា ក្លឹបយក្សរបស់បារាំង Paris Saint-Germain ចង់បន្តកុងត្រាថ្មីដើម្បីចងជើងខ្សែប្រយុទ្ធរូបនេះ ហើយ Lionel Messi ក៏ពេញចិត្ត ក្នុងការបន្តនៅ Parc des Princes ផងដែរ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ14 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023