បាល់ទាត់អន្តរជាតិ
Manchester United ចាប់ផ្ដើមដាក់ដេញថ្លៃ 52.5 លានផោន ដើម្បីផ្ទេរ Griezmann
យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានចាប់ផ្ដើមដាក់ដេញថ្លៃ 60 លានអឺរ៉ូ ដែលស្មើនឹង 52.5 លានផោន ទៅលើខ្សែប្រយុទ្ធ Antoine Griezmann របស់ក្លឹប Atletico Madrid។
ជាការពិតណាស់ក្លឹបបិសាចក្រហមត្រូវបានគេមើលឃើញថា នឹងព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ទៀតក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ បន្ទាប់ពីពួកគេបានបញ្ចប់កុងត្រារបស់ Cristiano Ronaldo កាលពីចុងខែវិច្ឆិកាកន្លងទៅ។
ជាមួយគ្នានេះដែរ Antoine Griezmann ត្រូវបានផ្សារភ្ជាប់ជាយូរមកហើយជាមួយនឹងការផ្ទេរទៅកាន់ Old Trafford ដោយក្លឹបម្ចាស់ជើងឯករបស់អង់គ្លេស 20 សម័យមួយនេះ បានពិចារណាចុះហត្ថលេខាលើគាត់ តាំងពីពេលដែលកីឡាករសញ្ជាតិបារាំងរូបនេះលេងនៅ Real Sociedad មកម្ល៉េះ។
ទោះបីមានទម្រង់លេងមិនសូវល្អជាមួយ Atletico Madrid ក៏ដោយ ប៉ុន្តែកីឡាករវ័យ 31 ឆ្នាំរូបនេះមានទម្រង់លេងដ៏ល្អជាមួយក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 ដោយបានរួមចំណែកក្នុងការ Assist ចំនួន 3 ដងក្នុងការបង្ហាញខ្លួន 7 ប្រកួត ខណៈដែលក្រុមមាន់គកបារាំងបានឈានដល់វគ្គផ្តាច់ព្រ័ត្រ និងចាញ់អាហ្សង់ទីនតាមយៈបាល់ប៉េណាល់ទីកាត់សេចក្ដី។
យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានចាត់ទុក Griezmann ជាជម្រើសដ៏ល្អសម្រាប់ជំនួសកន្លែងរបស់ Cristiano Ronaldo ហើយពេលនេះពួកគេបានដាក់សំណើរជាទឹកប្រាក់ចំនួន 60 លានអឺរ៉ូ ដើម្បីចរចាក្នុងការចុះហត្ថលេខានៅក្នុងខែមករាដើមឆ្នាំក្រោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ3 days ago
Declan Rice ចង់លេងក្នុងការប្រកួតទល់នឹង Chelsea ទាំងមានរបួសបាក់ម្រាមជើង
-
បាល់ទាត់អន្តរជាតិ3 days ago
Barcelona នៅតែមានសង្ឃឹមថា អាចឆក់ឱកាសចុះហត្ថលេខាលើ Alphonso Davies បាន!!!