បាល់ទាត់អន្តរជាតិ
គ្រាន់តែលឺថា Real Madrid ចាប់អារម្មណ៍ភ្លាម Bayern Munich ត្រៀមបន្ថែមកុងត្រាថ្មីដល់ Alphonso Davies

យោងតាមរបាយការណ៍ពីអ្នកកាសែត Fabrizio Romano បានរាយការណ៍ថា ក្លឹប Bayern Munich គ្រោងនឹងពិភាក្សាអំពីការបន្តកុងត្រាថ្មីសម្រាប់ខ្សែការពារឆ្វេង Alphonso Davies បន្ទាប់ពីកីឡាកររូបនេះក្លាយជាគោលដៅនៃការចង់បានរបស់ក្លឹប Real Madrid។
យ៉ាងណាមិញកាលពីប៉ុន្មានថ្ងៃមុន តាមសារព័ត៌មានអេស្ប៉ាញ Diario AS បានឲ្យដឹងថា ក្លឹបម្ចាស់ជើងឯក UCL 14 សម័យកាល Real Madrid កំពុងចាប់អារម្មណ៍លើ Alphonso Davies និងដាក់គោលដៅផ្ទេរកីឡាកររូបនេះឲ្យបាននៅរដូវក្តៅឆ្នាំ 2024។
ថ្វីត្បិតតែបច្ចុប្បន្ននៅតំបន់ការពារឆ្វេងរបស់ Real Madrid មិនទាន់ក្លាយជាបញ្ហាចោទ រឺតម្រូវការជាចាំបាច់ ប៉ុន្តែទម្រង់លេងរបស់ Alphonso Davies ដែលបង្ហាញនៅក្លឹបបច្ចុប្បន្នរបស់គេ និងសម្រាប់ប្រទេសកាណាដាក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 ពិតជាស្ថិតក្នុងលំដាប់ខ្សែការពារឆ្វេងដ៏ល្អបំផុតក្នុងពិភពបាល់ទាត់។
បច្ចុប្បន្នតារាឆ្នើមសញ្ជាតិកាណាដារូបនេះនៅមានកុងត្រាជាមួយ Bayern Munich ដល់ខែមិថុនាឆ្នាំ 2025 ប៉ុន្តែ Bayern Munich ព្រួយបារម្ភខ្លាចបាត់បង់កីឡាកររូបនេះ ដូច្នេះពួកគេនឹងព្យាយាមចរចាបន្តកុងត្រាថ្មីឲ្យបានកាន់តែយូរតាមដែលអាចធ្វើទៅបាន។ ដូចគ្នានេះដែរ Jamal Musiala និង Lucas Hernandez ក៏ត្រូវបានក្លឹបត្រៀមបន្តកុងត្រាថ្មីរយៈពេលយូរដែរ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ20 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi