Connect with us

បាល់ទាត់អន្តរជាតិ

កូន​ប្រុស David Beckham ផ្ទេរ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Brentford

Published

on

Romeo Beckham ដែល​ជា​កូន​ប្រុស​អាយុ 20 ឆ្នាំ​របស់​វីរបុរស​បាល់ទាត់​ក្លឹប​បិសាចក្រហម Manchester United លោក David Backham បាន​ចូល​រួម​ជាមួយ​ឈុត​យុវជន​របស់​ក្លឹប Brentford (Brentford B) ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង ពី​ក្លឹប​ឪពុក​របស់​ខ្លួន Inter Miami។

យ៉ាង​ណា​មិញ Romeo Beckham ត្រូវ​បាន​ក្លឹប Brentford ប្រកាស​ជា​ផ្លូវការណ៍​ផង​ដែរ អំពី​ការ​ផ្ទេរ​របស់​​គាត់ ដែល​ការ​ខ្ចី​ជើង​នេះ​នឹង​ដំណើរ​ការ​រហូត​ដល់​ចុង​បញ្ចប់​នៃ​​រដូវកាល។ Romeo Beckham ដែល​ជា​ខ្សែ​ប្រយុទ្ធ​​ស្តាំ​ដូច​ឪពុក​របស់​គេ​ដែរ​នោះ បាន​​លេង 20 ប្រកួត​​ក្នុង​​លីគ​ឲ្យ​ក្លឹប Inter Miami II កាល​​ពី​រដូវ​កាល​មុន។

កាល​ពី​អំឡុង​ឆ្នាំ 2015 Romeo Beckham ធ្លាប់​បាន​ចំណាយ​ពេល​លេង​ឲ្យ​ឈុត​យុវជន​របស់​ក្លឹប​កាំភ្លើងធំ Arsenal ផង​ដែរ ហើយ​ក្រោយ​មក​ទៀត​ទើប​ផ្លាស់​ទៅ​ទឹកដី​អាមេរិច និង​លេង​ឲ្យ​ក្លឹប Miami រហូត​មក។ ទន្ទឹម​នឹង​នេះ​ដែរ ក្រោយ​ពេល​ផ្ទេរ​ទៅ Brentford B កីឡាករ​វ័យ 20 ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ថា គាត់​ពិត​ជា​មាន​មោទនភាព និង​រីករាយណាស់​ដែល​បាន​មក​លេង​នៅ​ទឹកដី​អង់គ្លេស។

ប្រភព: Thesun

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២