បាល់ទាត់អន្តរជាតិ
Brentford ប្រាប់ទៅ Chelsea ថា បើចង់បាន Ivan Toney ត្រូវចំណាយ 160 លានផោន
ក្លឹប Brentford ត្រូវបានគេរាយការណ៍ថា បានដាក់តម្លៃក្បែរ 160 លានផោន សម្រាប់ខ្សែប្រយុទ្ធ Ivan Toney របស់ខ្លួន ដែលកំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹបតោខៀវ Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។
យ៉ាងណាមិញ ខ្សែប្រយុទ្ធរបស់ក្លឹប Brentford រូបនេះ ត្រៀមនឹងវិលចូលទីលានប្រកួតវិញនៅថ្ងៃទី 17 ខែមករា ខាងមុខ បន្ទាប់ពីបានជាប់ពិន័យព្យួរការប្រកួតរយៈពេល 8 ខែ សម្រាប់ការជាប់ពាក់ព័ន្ធក្នុងបទល្មើសទាក់ទងនឹងល្បែរភ្នាល់ខុសច្បាប់របស់ខ្លួន។
គិតចាប់តាំងពីចូលរួមជាមួយក្លឹប Brentford ក្នុងឆ្នាំ 2020 មកដល់បច្ចុប្បន្ន Ivan Toney បានស៊ុតបញ្ចូលទី 63 គ្រាប់ ក្នុងការបង្ហាញខ្លួន 111 ប្រកួត និងទទួលបានការកោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេសក្រោមការដឹកនាំរបស់លោក Gareth Southgate ថែមទៀតផង។
ទោះជាយ៉ាងណាក្ដី ពេលនេះ យោងតាមអ្នកកាសែតកីឡាលោក Miguel Delaney បានឲ្យដឹងថា បន្ទាប់ពី Ivan Toney មានទម្រង់លេងដ៏ល្អ និងទទួលបានការទាក់ទាញចំណាប់អារម្មណ៍ពីក្លិបកំពូលៗជាច្រើននៅ Premier League នោះ ក្លឹបបច្ចុប្បន្នរបស់គាត់បានបញ្ចេញតម្លៃនៃការលក់ចេញខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះហើយ គឺប្រហែល 160 លានផោន ខណៈដែលពួកគេក៏មិនបង្ខំចិត្តក្នុងការលក់កីឡាករឆ្នើមរូបនេះដែរ បើតម្លៃខ្លួនបានប្រហែលនេះ ទើបលក់ចេញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar