Connect with us

បាល់ទាត់អន្តរជាតិ

Brentford ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ Sergio Reguilon

Published

on

ក្លឹប Brentford បាន​ប្រកាស​បញ្ជាក់​ពី​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ការពារ​ឆ្វេង​របស់​ក្លឹប​មាន់​ខ្នាយមាស Tottenham Hotspur គឺ​កីឡាករ Sergio Reguilon ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​សម្រាប់​ពាក់​កណ្ដាល​រដូវកាល​ដែល​នៅ​សល់​នៃ​រដូវកាល​នេះ (2023-2024)។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ Brentford ដែល​ដឹកនាំ​ដោយ​លោក Thomas Frank បន្ទាប់​ពី​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​មុន​របស់​គាត់​ជាមួយ​ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​បញ្ចប់។ ដោយ​ឡែក Brentford ត្រូវ​បាន​គេ​ជឿ​ថា មាន​ការ​ចាប់​អារម្មណ៍​ជា​លើក​ដំបូង​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Reguilon តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​បាន​អូស​បន្លាយ​រហូត​ដល់​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ឡើង​វិញ​នា​ពេល​នេះ។

សម្រាប់ Sergio Reguilon ត្រូវ​បាន​ក្លឹប Brentford សម្រេច​ចិត្ត​ខ្ចី​ជើង ដែល​ជា​ជម្រើស​មួយ​ដ៏​ល្អ​បំផុត ជាមួយ​នឹង​ស្ថានភាពដែល​ក្លឹប​កំពុង​ព្យាបាល​របួស​របស់ Rico Henry និង Aaron Hickey ដោយ​កីឡាករ​ទាំង 2 រូប​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អវត្តមាន​រហូត​ដល់​ចប់​រដូវកាលព្រោះ​​បញ្ហា​ជង្គង់។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២