បាល់ទាត់អន្តរជាតិ
Eric Garcia បដិសេធមិនចាប់អារម្មណ៍ក្នុងការផ្ទេរទៅចូលរួមជាមួយ Arsenal

ខ្សែការពារ Eric Garcia របស់ក្លឹបអ្នកមានបុណ្យ Barcelona មិនចាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅកាន់ការប្រកួតប្រជែងនៅក្របខណ្ឌ Premier League វិញឡើយ ស្របពេលដែលក្លឹបកាំភ្លើងធំ Arsenal ប៉ុនប៉ងចង់ចុះហត្ថលេខាលើគាត់ (នេះបើយោងតាមរបាយការណ៍ពី Mundo Deportivo)។
យ៉ាងណាមិញខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះបានចាកចេញពី Manchester City ទៅចូលរួមជាមួយក្លឹប Barcelona នៅរដូវក្តៅឆ្នាំ 2021 ហើយបានចុះកុងត្រារយៈពេល 5 ឆ្នាំ។ កិច្ចព្រមព្រៀងនេះបូកបញ្ចូលនឹងលក្ខខណ្ឌចាកចេញចំនួន 400 លានអឺរ៉ូផងដែរ។
ទោះជាយ៉ាងណាក៏ដោយ មួយរយៈចុងក្រោយនេះ Eric Garcia បានជួបការលំបាកក្នុងការប្រជែងតំណែងជាជម្រើស 11 នាក់ដំបូង ចាប់តាំងពីការមកដល់របស់ Jules Kounde, Marcos Alonso និង Andreas Christensen។ រដូវកាលនេះ គាត់បានក្លាយជាជម្រើសដំបូងត្រឹមតែ 10 ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹប FC Barcelona។
នៅក្នុងវ័យ 22 ឆ្នាំ កីឡាកររូបនេះនៅមានផ្លូវវែងឆ្ងាយក្នុងអាជីពបាល់ទាត់របស់គាត់ ហើយគាត់នឹងរំពឹងថា ថ្ងៃណាមួយទម្រង់លេងរបស់គាត់នឹងល្អប្រសើរ អាចបំពេញតម្រូវការរបស់ក្លឹប។ លើសពីនេះទៅទៀត Eric Garcia គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជន La Masia ជាហេតុធ្វើឲ្យគាត់តែងតែចង់រួមរស់នៅជាមួយ Barcelona។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ21 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi