Connect with us

បាល់ទាត់អន្តរជាតិ

Aubameyang កំពុង​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​នៅ La Liga ចង់​បាន

Published

on

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់​ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា ជា​គោលដៅ​ផ្ទេរ​មួយ​សម្រាប់​ក្លឹប​ជា​ច្រើន​នៅ​ក្របខណ្ឌ​កំពូល​របស់​អេស្ប៉ាញ La Liga។

បន្ទាប់​ពី​ស៊ុតបញ្ចូលទី​បាន 92 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 21 ដង ក្នុងការ​បង្ហាញ​ខ្លួន 163 ប្រកួត​សម្រាប់ Arsenal ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាបុង​រូប​នេះ បាន​ចូលរួម​ជាមួយ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ក្នុង​ការ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​កាល​ពី​ខែ​មករា​ឆ្នាំ​មុន។

ខ្សែប្រយុទ្ធ​ដែល​មាន​បទ​ពិសោធន៍​ក្រាស់ក្រែល​រូបនេះ​​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ពេល​វេលា​របស់​គាត់​ជាមួយ​ក្លឹប​យក្ស​កាតាឡាន់ FC Barcelona ដោយ​ស៊ុត​បញ្ចូលទី​បាន 13 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 1 ក្នុង​ការ​បង្ហាញ​ខ្លួន​ត្រឹមតែ 24 ប្រកួត​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពេល Aubameyang បាន​ផ្ទេរ​ទៅ​ចូល​រួម​ជា​មួយ​ក្លឹប​តោខៀវ Chelsea គាត់​បាន​ស៊ុតបញ្ចូលទី​ត្រឹមតែ 3 គ្រាប់ប៉ុណ្ណោះ និង​បាន​បញ្ជូន​បាល់​ឲ្យ​មិត្តរួមក្រុម​បាន 1 ក្នុង​ការ​បង្ហាញ​ខ្លួន 15 ប្រកួត ខណៈ​ដែល​បច្ចុប្បន្ន​គាត់​ត្រូវ​បាន​គ្រូបង្វឹក​ដាក់​ឲ្យ​អង្គុយ​នៅ​កៅអី​បម្រុង​ទៀត​ផង។

ដូចគ្នា​នេះ​ដែរ ជាមួយ​នឹង Joao Felix ដែល​នឹង​ផ្ទេរ​ពី Atletico Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូត​ដល់​ចប់​រដូវកាល​នៅ Chelsea នោះ Aubameyang កាន់​តែ​នឹង​បាត់បង់​ឱកាស​បង្ហាញ​ខ្លួន​នៅ Stamford Bridge ថែម​ទៀត។

យោង​តាម​កាសែត Daily Mail បាន​ឲ្យ​ដឹង​ថា ក្លឹប​នៅ La Liga ជា​ច្រើន​កំពុង​តាម​ដាន​ពី​ស្ថាន​ភាព​របស់ Aubameyang ដែល​ក្លឹប​ទាំង​នោះ​រួម​មាន​ទាំង Atletico Madrid ផង​ដែរ។ របាយ​ការណ៍​ដដែល​នេះ​ដែរ​បាន​អះអាង​ថា លោក Diego Simeone ពេញ​ចិត្ត​នឹង​ខ្សែ​ប្រយុទ្ធ​រូបនេះ ហើយ​កិច្ចព្រមព្រៀង​ផ្ទេរ​រវាង Aubameyang និង Joao Felix គឺ​មិន​ពាក់ព័ន្ធ​គ្នា​ឡើយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២