បាល់ទាត់អន្តរជាតិ
បង្ហាញខ្លួនលើកដំបូងសម្រាប់ Al-Nassr មិនសូវល្អ Cristiano Ronaldo ទទួលបានការរិះគន់ខ្លាំងពីអ្នកគាំទ្រ

ថ្ងៃនេះនៅលើបង្ហាញសង្គម Twitter មានមនុស្សជាច្រើនបានវាយប្រហារយ៉ាងខ្លាំងទៅលើតារាឆ្នើម Cristiano Ronaldo ចំពោះការបង្ហាញខ្លួនមិនល្អរបស់គាត់ ជាប្រកួតលើកដំបូងសម្រាប់ក្លឹបថ្មី Al-Nassr ដែលជាការប្រកួតសន្សំពិន្ទុទល់នឹងក្លឹប Ettifaq។
ដោយឡែកគិតចាប់តាំងពីការផ្ទេរទៅមជ្ឈិមបូព៌ា Cristiano Ronaldo បានបង្ហាញខ្លួនជាលើកដំបូងប៉ុណ្ណោះសម្រាប់ក្លឹប Al-Nassr ដែលជាការប្រកួតក្នុងលីគ Saudi Pro League។ ក្លឹប Al-Nassr ដែលដឹកនាំដោយគ្រូបង្វឹកលោក Rudi Garcia បានយកឈ្នះ 1-0 ទៅលើ Ettifaq។ មួយគ្រាប់របស់ Al-Nassr គឺស៊ុតបញ្ចូលទីដោយអតីតតារាឆ្នើមរបស់ក្លឹប Benfica គឺកីឡាករ Anderson Talisca។
ទន្ទឹមនឹងនេះដែរ Cristiano Ronaldo មិនអាចរកគ្រាប់បាល់បានឡើយ ហើយទម្រង់លេងរបស់គាត់ហាក់ដូចជាមិនសមប្រកបផងដែរ។ ទោះបីជាលេងបានពេញមួយការប្រកួតក៏ដោយ Cristiano Ronaldo បានស៊ុតចំគោលដៅតែម្ដងប៉ុណ្ណោះ។ ក្រោយចប់ការប្រកួត Sofascore បានវាយតម្លៃពិន្ទុនៃការបង្ហាញសមត្ថភាពរបស់បុរសវ័យ 37 ឆ្នាំរូបនេះត្រឹមតែ 6.9។
ក្រោយមើលឃើញពីទម្រង់លេងមិនសូវល្អរបស់ Cristiano Ronaldo អ្នកគាំទ្រមួយចំនួនបានរិះគន់ថា សូម្បីតែក្នុងលីគកសិកម្មរបស់អារ៉ាប៊ីសាអូឌីត គាត់នៅតែមិនអាចលេងបានល្អ។ អ្នកខ្លះទៀតបាននិយាយថា Cristiano Ronaldo មិនអាចរកគ្រាប់បាល់បាន ក្នុងលីគតូចតាចបំផុតមួយ ដូច្នេះការចូលនិវត្តន៍ពីបាល់ទាត់ គួរតែជាជម្រើសដ៏ល្អបំផុតសម្រាប់គាត់។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ21 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi