បាល់ទាត់អន្តរជាតិ
បិសាចក្រហម Manchester United និង PSG កំពុងចាប់អារម្មណ៍លើ Nicolo Zaniolo

ក្លឹបបិសាចក្រហម Manchester United និង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធរបស់ក្លឹប AS Roma គឺកីឡាករ Nicolo Zaniolo។ យ៉ាងណាមិញ កីឡាកររូបនេះបានរួមរស់ជាមួយក្លឹប Roma តាំងពីឆ្នាំ 2018 មកម្ល៉េះ។
ស្ទើរតែពេញមួយខែមករានេះ ខ្សែបម្រើប្រយុទ្ធសញ្ជាតិអ៊ីតាលី Nicolo Zaniolo ត្រូវបានផ្សារភ្ជាប់នឹងការចាកចេញពីទឹកដី Stadio Olimpico។ ទន្ទឹមនឹងនេះដែរ កាលពីចុងសប្តាហ៍កន្លងទៅ គ្រូបង្វឹកលោក Jose Mourinho ក៏បានបញ្ជាក់ដែរថា កីឡាករវ័យ 23 ឆ្នាំរូបនេះបានស្នើសុំចាកចេញពីក្លឹបរបស់ខ្លួន បើទោះបីជាមិនទាន់ច្បាស់ពីក្លឹបជាគោលដៅដែលគាត់នឹងទៅចូលរួមជាមួយក៏ដោយ។
យោងតាមរបាយការណ៍ជាច្រើនបានអះអាងថា ក្លឹប Roma បានដាក់តម្លៃផ្ទេរខ្ទង់ 35 លានផោនសម្រាប់ក្លឹបណាដែលចង់បាន Nicolo Zaniolo។ ដូចគ្នានេះដែរក្លឹបបិសាចក្រហម Manchester United, Paris Saint-Germain, Tottenham Hotspur និង Newcastle United សុទ្ធតែជាក្លឹបដែលចង់បានកីឡាករឆ្នើមរូបនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ20 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ8 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ