បាល់ទាត់អន្តរជាតិ
Leeds United ត្រៀមនាំយក McKennie ពី Juventus

ក្លឹប Leeds United ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងជាមួយ Juventus ហើយ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Weston McKennie។ ជាការពិតណាស់ យោងតាមស្ថានភាពបច្ចុប្បន្នក្លឹប Leeds United កំពុងស្វែងរកខ្សែបម្រើកណ្តាលចំណូលថ្មីម្នាក់ ក្នុងអំឡុងខែមករានេះជាចាំបាច់។
ទន្ទឹមនឹងនេះដែរ កីឡាករសញ្ជាតិអាមេរិក McKennie បានក្លាយជាគោលដៅរបស់ Leeds United ខណៈដែលគ្រូបង្វឹកលោក Jesse Marsch ក៏ជាមិត្តរួមសញ្ជាតិរបស់គាត់ ដែលចង្អុលបង្ហាញលើរឿងនេះដែរ។ យ៉ាងណាមិញកីឡាករវ័យ 24 ឆ្នាំរូបនេះបានចូលរួមជាមួយ Juventus ក្នុងលក្ខខណ្ឌខ្ចីជើងដំបូងពីក្លឹប Schalke នៅរដូវក្តៅឆ្នាំ 2020 និងបន្ទាប់មកបានផ្ទេរផ្ដាច់កុងត្រាក្នុងតម្លៃប្រហែល 20.5 លានអឺរ៉ូ (18 លានផោន)។
McKennie បានបង្ហាញខ្លួនចំនួន 21 ប្រកួត សម្រាប់ក្លឹបយក្សអ៊ីតាលី Juventus នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និង Assists បានចំនួន 2 ដង។ យោងតាមការអះអាងរបស់លោក Fabrizio Romano បានឲ្យដឹងថា ក្លឹប Leeds United បានយល់ព្រមចុះហត្ថលេខាលើ McKennie ពី Juventus ក្នុងលក្ខខណ្ឌខ្ចីជើងដំបូងដែលមានតម្លៃ 1.2 លានអឺរ៉ូ និងមានជម្រើស ទិញផ្ដាច់កុងត្រាក្នុងតម្លៃ 33 លានអឺរ៉ូ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona