បាល់ទាត់អន្តរជាតិ
Lionel Messi សារភាពថា គាត់បានសម្រេចគ្រប់យ៉ាងអស់ហើយនៅក្នុងពិភពបាល់ទាត់នេះ និងមិនប្រាថ្នាអ្វីបន្ថែមទៀតឡើយ
តារាឆ្នើម Lionel Messi ត្រូវបានមជ្ឃដ្ឋានបាល់ទាត់ជាច្រើនចាត់ទុកជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ នៅពេលដែលគាត់បានឈ្នះពាន FIFA World Cup នៅប្រទេសកាតាជាមួយអាហ្សង់ទីន។ ម្ចាស់ពាន Ballon d’Or ច្រើនជាងគេបំផុតរូបនេះ ធ្លាប់បានឈ្នះពានរង្វាន់លីគ និង UEFA Champions League រួមទាំងពានរង្វាន់ក្នុងស្រុកជាច្រើនទៀត ដែលគ្មានអ្វីសេសសល់នោះឡើយ។
យ៉ាងណាមិញបន្ទាប់ពីទទួលបានពានរង្វាន់ដ៏សំខាន់បំផុតនៃអាជីពបាល់ទាត់របស់ខ្លួន FIFA World Cup ឆ្នាំ 2022 ខ្សែប្រយុទ្ធ Lionel Messi បានសារភាពថា គាត់មិនមានបំណងប្រាថ្នាក្នុងការឈ្នះពានអ្វីៗជាច្រើនបន្ថែមទៀតឡើយ។
និយាយទៅកាន់ UrbanaPlay បុរសឆ្នើមរបស់អាហ្សង់ទីនរូបនេះបាននិយាយថា៖ “ពេលនេះគឺជាចុងបញ្ចប់នៃអាជីពរបស់ខ្ញុំ…។ ខ្ញុំសម្រេចបានគ្រប់យ៉ាងជាមួយក្រុមជម្រើសជាតិ ដែលខ្ញុំតែងតែស្រមៃ។ ខ្ញុំទទួលបានអ្វីៗគ្រប់យ៉ាងនៅក្នុងអាជីពរបស់ខ្ញុំជាលក្ខណៈបុគ្គល។ ខ្ញុំអាចបញ្ចប់អាជីពបាល់ទាត់របស់ខ្ញុំជាមួយនឹងរឿងដ៏ពិសេសមួយ។… យើងបានឈ្នះពានរង្វាន់ Copa America (ក្នុងឆ្នាំ 2021) និង World Cup ដូច្នេះគ្មានអ្វីនៅសល់ទេ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ