Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែការពារ Bayern Munich ថា ពួក​គេ​មិន​បិទ​តែ Messi ម្នាក់​ទេ គឺ​បិទ PSG ទាំង​មូល

Published

on

តារា​ឆ្នើម​របស់​ក្លឹប Bayern Munich ខ្សែការពារ Dayot Upamecano បាន​ទទួល​ស្គាល់​ថា Lionel Messi ជា​កីឡាករ​ដ៏​ពិសេស​ម្នាក់ ប៉ុន្តែ​ពួក​គេ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ក្រុម Paris Saint-Germain (PSG) ទាំង​មូល ពោល​គឺ​មិន​ផ្ដោត​ទៅ​លើ​ការការពារ​តែ​កីឡាករ​ណា​ម្នាក់​នោះ​ទេ។

ក្រោយ​​បាន​ផ្អាក​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន​មក ពេល​នេះ​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត UEFA Champions League បាន​ត្រឡប់​មក​​វិញ​នៅ​រំលង​អាធ្រាត​នេះ។ PSG នឹងត្រូវ​តតាំង​ជាមួយ​ក្លឹប​យក្ស​មក​ពី​អាឡឺម៉ង់ Bayern Munich ក្នុង​ការ​ប្រកួត​ជើង​ទី 1 វគ្គ 16 ក្រុម​ចុង​ក្រោយ។

ថ្លែង​នៅ​មុន​ការ​ប្រកួត​មក​ដល់ Upamecano បាន​និយាយ​ថា៖ “Messi គឺ​​ជា​កីឡាករ​ពិសេស​ម្នាក់ មិន​ថា​គាត់​លេង​ឲ្យ​អាហ្សង់ទីន រឺ​ PSG ទេ។ ហើយ​យើង​មិន​​ត្រៀម​ខ្លួន​តែ​សម្រាប់​តទល់​នឹង​គាត់​ម្នាក់​នោះ​ទេ ព្រោះ PSG ជា​ក្រុម​លំដាប់​ពិភពលោក​ដែល​មាន​កីឡាករ​ប្រយុទ្ធ​មុតស្រួច​បំផុត”។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២