បាល់ទាត់អន្តរជាតិ
Xavi ត្រៀមដាក់ខ្សែការពាររូបនេះ ដើម្បីបញ្ឈប់ Marcus Rashford
គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi Hernandez ត្រូវបានគេរាយការណ៍ថា បានរៀបចំផែនការដ៏សំខាន់ ដើម្បីបញ្ឈប់ខ្សែប្រយុទ្ធរបស់ក្លឹប Manchester United ដែលកំពុងឡើងជើងខ្លាំង គឺកីឡាករ Marcus Rashford ខណៈដែលក្រុមទាំង 2 នឹងត្រូវជួបតទល់គ្នានៅថ្ងៃទី 17 ខាងមុខនេះ។
យ៉ាងណាមិញ Barcelona នឹងទទួលក្រុមភ្ញៀវ Manchester United ក្នុងការប្រកួតជើងទី 1 នៃក្របខណ្ឌ Europa League វគ្គ 16 ក្រុមចុងក្រោយនៅ Spotify Camp Nou (ថ្ងៃទី 17 ម៉ោង 12:45)។ ទន្ទឹមនឹងនេះដែរ Xavi Hernandez បានដឹងច្បាស់ថា Marcus Rashford គឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះតំបន់ការពាររបស់គាត់។ យោងតាមសេចក្ដីរាយការណ៍របស់ Sport Witness បានឲ្យដឹងថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះគ្រោងនឹងប្រើ Ronald Araujo ដើម្បីតាមចាប់ Marcus Rashford មិនឲ្យមានឱកាសស៊ុតបញ្ចូលទី។
ដោយឡែក Marcus Rashford កំពុងមានទម្រង់លេងដ៏ល្អក្នុងរដូវកាលនេះសម្រាប់ក្លឹបបិសាចក្រហម ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍ FIFA World Cup 2022 មក។ គាត់បានស៊ុតបាល់បញ្ចូលទីសរុបចំនួន 21 គ្រាប់ និង Assists 8 ដង ក្នុងការប្រកួតសរុប 34 ប្រកួត។
ទន្ទឹមនឹងនេះដែរ Ronald Araujo គឺជាខ្សែការពារកណ្តាលដ៏ល្អបំផុតម្នាក់របស់ Barcelona នាពេលបច្ចុប្បន្ន ហើយពេលខ្លះគាត់អាចលេងបានយ៉ាងល្អនៅតំបន់ខ្សែការពារស្តាំទៀតផង។ កីឡាករអ៊ុយរូហ្គាយរូបនេះតែងតែលេងការពារស្ដាំនៅពេលប៉ះ Real Madrid ព្រោះគាត់មានបច្ចេកទេសបិទ Vinicius Junior បានល្អបំផុត។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid កំពុងពិចារណាចង់ចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធមួយរូប ដែលជាអតីតយុវជនរបស់ក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
Ronaldo ជឿជាក់ថា Mbappe នឹងក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបនាពេលអនាគត
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid កំពុងពិចារណាផ្ទេរកីឡាករឆ្នើមមួយរូបរបស់ក្លឹបបិសាចក្រហម