Connect with us

បាល់ទាត់អន្តរជាតិ

Atletico Madrid នឹង​ដាក់​សំណើរ​ផ្ទេរ Christian Pulisic នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

ក្លឹប Atletico Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្លឹប​តោខៀវ Chelsea គឺ​កីឡាករ Christian Pulisic នៅ​រដូវក្តៅ​នេះ។ យ៉ាង​ណា​មិញ ចាប់​តាំង​ពី​ចូលរួម​ជាមួយ Chelsea ដោយ​ផ្ទេរ​ពី Borussia Dortmund ក្នុង​ឆ្នាំ 2019 កីឡាករ​រូប​នេះ ស៊ុត​បញ្ចូល​ទី​បាន 26 គ្រាប់ និង Assists 21 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 136 លើក។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ បុរស​សញ្ជាតិ​អាមេរិក​រូប​នេះ​បាន​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ជម្រើស​ដំបូង​នៅ Stamford Bridge ប៉ុន្តែ​គ្រប់​យ៉ាង​ហាក់​ដូច​ជា​ខុស​ស្រឡះ​អំពី​បំណង​របស់​ខ្លួន ហើយ​ថ្មីៗ​នេះ Christian Pulisic ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ចាកចេញ​ពី​ទឹកដី​អង់គ្លេស​ផង​ដែរ។

យោងតាម​របាយការណ៍​ពី Fichajes បាន​ឲ្យ​ដឹង​ថា ក្លឹប Atletico Madrid ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​សញ្ជាតិ​អាមេរិក Christian Pulisic នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ ទន្ទឹម​នឹង​នេះ​ដែរ Joao Felix បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​នៅ Chelsea បើ​ទោះ​បី​ជា​មិន​មាន​ជម្រើស​ទិញ​ផ្ដាច់​កុងត្រា​ពិត​មែន ប៉ុន្តែ Atletico Madrid ត្រូវ​បាន​គេ​គិត​ថា កំពុង​មាន​បំណង់​លក់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ចេញ​នៅ​ចុង​រដូវកាល។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២