បាល់ទាត់អន្តរជាតិ
អតីតកីឡាករឆ្នើមម្នាក់ចង់ឲ្យ Steven Gerrard ទៅដឹកនាំនៅ Paris Saint-Germain

លោក Gregory Vignal ដែលធ្លាប់ជាអតីតមិត្តរួមក្រុមរបស់ Steven Gerrard បានគាំទ្រនូវគំនិត ដែលចង់ឲ្យគាត់ក្លាយជាគ្រូបង្វឹកបន្ទាប់របស់ក្លឹបយក្សបារាំង Paris Saint-Germain (PSG) ដោយគាត់ជឿថា អតីតគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ នឹងអាចទទួលយកការងារជាមួយក្លឹបម្ចាស់ជើងឯក Ligue 1 ហើយសម្រេចជោគជ័យនៅទីនោះ។
ខណៈពេលនេះដែរអតីតវីរបុរសរបស់ Liverpool លោក Steven Gerrard ហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងដំណើរផ្សងព្រេងថ្មីជាមួយនឹងការងារជាគ្រូបង្វឹកម្ដងទៀត។ ថ្លែងទៅកាន់កាសែត The Scottish Daily Express លោក Vignal បានអះអាងថា Gerrard បានត្រៀមខ្លួនរួចជាស្រេចដើម្បីបោះជំហានបន្ទាប់ក្នុងអាជីពរបស់គាត់ ក្រោយពីការបណ្តេញចេញពីតំណែងនៅ Aston Villa។
លោក Gregory Vignal បាននិយាយថា៖ “ខ្ញុំប្រាកដណាស់ថា Steven Gerrard ត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធនូវការងារជាគ្រូបង្វឹកម្ដងទៀត។ ខ្ញុំគិតថា គាត់មានស្មារតីរឹងមាំគ្រប់គ្រាន់ក្នុងការចាប់ផ្តើមគម្រោងថ្មី។ ហេតុអ្វីមិនមែនជាក្លឹប Paris Saint-Germain? ពួកគេធ្លាប់ចង់បានគាត់ទៅដឹកនាំ។ ជាការពិត គាត់អាចនឹងទទួលបានការងារល្អមួយ ក្នុងពេលឆាប់ៗនេះ មិនថានៅក្លឹបក្នុង Premier League រឺលីគផ្សេងៗទៀតឡើយ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ17 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi