បាល់ទាត់អន្តរជាតិ
Manchester United និង Manchester City ចាប់អារម្មណ៍ចង់ចំណាយប្រាក់ 40 លានអឺរ៉ូ ដើម្បីផ្ទេរ Raphinha

ក្លឹបបិសាចក្រហម Manchester United និង Manchester City ត្រូវបានគេដឹងថា កំពុងមានការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Barcelona គឺកីឡាករ Raphinha ក្នុងតម្លៃ 40 លានអឺរ៉ូ នៅរដូវក្តៅចុងបញ្ចប់នៃរដូវកាលនេះ (បើយោងតាមការរាយការណ៍របស់ El Nacional)។
កន្លងមកមានរបាយការណ៍ជាច្រើនបានអះអាងថា ប្រធានក្លឹបលោក Joan Laporta អាចនឹងពិចារណាលក់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះនៅរដូវក្តៅខាងមុខ ស្របពេលដែល Raphinha កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើននៅទូទាំងទ្វីបអឺរ៉ុប។ កីឡាករវ័យ 26 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 7 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 9 ដង ក្នុងការប្រកួតចំនួន 35 ប្រកួត ក្នុងរដូវកាលនេះ។
យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបធំៗ 3 នៅអង់គ្លេសដែលមាន Manchester United, Manchester City និង Tottenham Hotspur សុទ្ធតែពេញចិត្តនឹងសមត្ថភាពរបស់អតីតខ្សែប្រយុទ្ធ Leeds United រូបនេះ នឹងចង់ចុះហត្ថលេខាលើគាត់នៅចុងបញ្ចប់នៃរដូវកាល។ ប្រធានក្លឹប Barcelona មិនសូវមានជំនឿចិត្តលើសមត្ថភាពរបស់ Raphinha នោះទេ ហើយគាត់អាចនឹងសម្រេចចិត្តលក់ខ្សែប្រយុទ្ធស្លាបរូបចេញក្នុងតម្លៃ 40 លានអឺរ៉ូ បើទោះបីជាក្លឹបធ្លាប់បានចំណាយប្រាក់រហូតដល់ 58 លានអឺរ៉ូ សម្រាប់ការផ្ទេរគាត់កាលពីឆ្នាំមុនក៏ដោយ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega