Connect with us

បាល់ទាត់អន្តរជាតិ

Kylian Mbappe ថា គាត់​នឹង​ចាកចេញ​ពី​ទឹកដី​បារាំង លុះ​ត្រា​តែ​បាន​ជួយ​ក្លឹប​ឲ្យ​លើក​ពាន UCL ជាមុន​សិន

Published

on

ខ្សែ​ប្រយុទ្ធ Kylian Mbappe របស់​ក្លឹប​យក្ស​បារាំង Paris Saint-Germain បាន​អះអាង​ថា គាត់​​រីករាយ​ណាស់​ក្នុង​ការ​បន្ត​ជីវិត​បាល់ទាត់​ក្នុង​ទឹកដី Parc des Princes ហើយ​បាន​សារ​ភាព​ថា គាត់​អាច​នឹង​ចាកចេញ ប្រសិន​បើ​គាត់​ទទួល​បាន​ជោគជ័យ​ជាមួយ​នឹងពាន​រង្វាន់ UEFA Champions League នៅ​ទីនេះ។

កីឡាករ​វ័យ 24 ឆ្នាំ​រូបនេះ​បាន​ធ្វើ​ឲ្យ​ការ​ពិភាក្សា​អំពី​ទីផ្សារ​ដោះដូរ​កីឡាករ​រយៈពេល 2,3 ឆ្នាំ​ចុងក្រោយ​នេះ មាន​ភាព​រង្គោះរង្គើរ​ជា​ខ្លាំង ខណៈ​ដែល​ក្លឹប​អធិរាជ​ស Real Madrid កំពុង​តែ​ព្យាយាម​អត់​ធ្មត់ ដោយ​រងចាំ​វេលា​មក​ដល់ ដើម្បី​នាំ​យក​គាត់​ទៅ​កាន់​ទឹកដី Santiago Bernabeu។

នៅ​ចុង​រដូវក្តៅ​ឆ្នាំ 2021 ក្លឹប​យក្ស​បារាំង PSG បាន​ច្រាន​ចោល​សំណើរ​ដ៏​ធំ​សម្បើម​មួយ​ជា​មួយ​នឹង​ចំនួន​ទឹកប្រាក់ 137 លានផោន​ពី Real Madrid សម្រាប់​ការ​ផ្ទេរ Mbappe ដែល​នៅ​សល់​កុងត្រា​តែ 1 ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ ពេល​នោះ PSG សុខ​ចិត្ត​ប្រឈម​នឹង​ការ​ខាត​បង់​ដ៏​ធំ​មួយ​នេះ ដើម្បី​បន្ត​ការ​ព្យាយាម​បញ្ចុះ​បញ្ចូល Mbappe រហូត​ដល់​ទីបំផុត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ ព្រម​បន្ត​កុងត្រា​ថ្មី 2 ឆ្នាំ​បន្ថែម​ទៀត​រហូត​ដល់​ឆ្នាំ 2025។

ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៍មាន​បន្ទាប់​ពី​ ក្លាយ​ជា​កីឡាករ​ដែល​មាន​គ្រាប់​បាល់ច្រើន​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​យក្ស​បារាំង PSG កីឡាករ Kylian Mbappe បាន​លើក​ឡើង​ថា៖ “សម្រាប់​ខ្ញុំ​ វា​ជា​សិទ្ធិ​ផ្ទាល់​ខ្លួន​ក្នុង​ការ​លេង​នៅ​ទី​នេះ, ខ្ញុំ​មក​ពី​ទីក្រុង​ប៉ារីស ហើយ​លេង​នៅ PSG គឺ​​ជា​រឿង​ដ៏​ល្អ​មួយ។ ខ្ញុំ​​បាន​​មក​ដល់ តាំង​ពី​ពេល​ខ្ញុំ​នៅ​ក្មេង ហើយ​ខ្ញុំ​បាន​រីក​ចម្រើន និង​មាន​ភាព​ចាស់​ទុំ​ច្រើន​ទាំង​នៅ​ក្រៅ​ទីលាន​តាំង​ពី​ពេល​នោះ​មក។… ប្រសិន​បើ​អនាគត​ទៅ​ខ្ញុំ​ឈ្នះ UEFA Champions League នោះ​ខ្ញុំ​នឹង​អាច​ចាកចេញ​ទៅ​ឆ្ងាយ។ ហើយ​សម្រាប់​ពេល​នេះ ខ្ញុំ​មិន​គិត​ពី​អ្វី​ក្រៅ​ពី​ការ​ធ្វើ​ឲ្យ PSG សប្បាយ​ចិត្ត​នោះ​ទេ”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២