បាល់ទាត់អន្តរជាតិ
Salah ប៉េណាល់ទីមិនចូល ខណៈដែល Liverpool បានចាញ់ Bournemouth 1-0

ខ្សែប្រយុទ្ធ Mohamed Salah បរាជ័យក្នុងការទាត់បាល់ប៉េណាល់ទីដែលជាបាល់ពិន័យ ខណៈដែលក្លឹបហង្សក្រហម Liverpool បានចាញ់ដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងលទ្ធផល 1-0 ជាមួយ Bournemouth ដែលជាការប្រកួតសន្សំពិន្ទុនៅក្នុងក្របខណ្ឌ Premier League ធ្វើឡើងនៅកីឡដ្ឋាន Vitality របស់ក្រុមភ្ញៀវ។
កាលពីប្រកួតមុន Liverpool បានលុតក្លឹបបិសាចក្រហម Manchester United ជាមួយនឹងលទ្ធផល 7-0 ប៉ុន្តែការប្រកួតនេះពួកគេបែរជាភ្លាត់ចាញ់ Bournemouth ដែលជាក្រុមស្ថិតនៅតំបន់ក្បែរបាតតារាង។ ដោយឡែក 1 គ្រាប់របស់ Bournemouth ជាការស៊ុតបញ្ចូលទីរបស់ Philip Billing ក្នុងតង់ទីមួយនាទីទី 28។
Liverpool មានឱកាសស៊ុតបញ្ចូលទីតាមស្មើផងដែរ ដោយបាល់ពិន័យប៉េណាល់ទី នៅពេលដែលការតែតបាល់ពីក្រោយរបស់ Diogo Jota ទៅបុកដៃរបស់ Adam Smith។ ខ្សែប្រយុទ្ធ Mohamed Salah បានរ៉ាប់រ៉ងបាល់ពិន័យនោះ។ យ៉ាងណាគួរឲ្យសោកស្ដាយ ដោយគាត់បានស៊ុតបាញ់ទៅលើផុតដៃអ្នកចាំទី និងផុតសំណាញ់ទីផងដែរ ហើយក៏ជាលទ្ធផលនៃការបរាជ័យក្នុងការប្រកួតនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!