Connect with us

បាល់ទាត់អន្តរជាតិ

Pique រំលឹក​អតីត​កាល​ពេល​ឃើញ​ទេពកោសល្យ​របស់ Messi ជា​លើក​ដំបូង

Published

on

អតីត​ខ្សែ​ការពារ​កណ្ដាល​របស់​ក្លឹប Barcelona និង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ Gerard Pique បាន​រំលឹក​អំពី​រឿង​អតីត​កាល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​គាត់ នៅ​ពេល​គាត់​បាន​ឃើញ​ខ្សែ​ប្រយុទ្ធ Lionel Messi ជា​លើក​ដំបូង ពេល​ដែល​ពួក​គេ​លេង​នៅ​ក្លឹប​កាតាឡាន់​ជាមួយ​គ្នា។

យោងតាម​សម្តី​របស់ Pique ដែល​បាន​ដក​ស្រង់​ដោយ TalkSport បាន​ឲ្យ​ដឹង​ថា៖ “គាត់ (Messi) គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ ពេល​គាត់​មក​ដល់​ដំបូងៗ គាត់​មាន​មាឌ​តូច​ស្គម​ខ្លាំង។ ប៉ុន្តែ​បន្ទាប់​មក​គាត់​បាន​ចាប់​ផ្តើម​ហ្វឹកហាត់​នៅ​រដូវកាល​ដំបូង វា​ហាក់​ដូច​ជា​មិន​អាច​ទៅ​រួច​ទេ​ដែល​បាល់​អាច​ចេញ​ពី​ជើង​របស់​គាត់​បាន, វា​មិន​អាច​ទៅ​រួច ក្នុង​ការ​តាម​រំខាន​ចង្វាក់​បាល់​គាត់ ហើយ​បន្ទាប់​ពី​ថ្ងៃ​នោះ​មក​យើង​បាន​ភ្ញាក់​ផ្អើល និង​ឆ្ងល់​ថា តើ​គេ​ជា​អ្វី​ទៅ?”។

សូម​រំលឹក​ផង​ដែរ​ថា Messi បាន​លេង 778 ប្រកួត​ឲ្យ Barcelona ដោយ​ស៊ុត​បញ្ចូលទី​សរុប​រហូត​ដល់ 672 គ្រាប់ និង​បញ្ជូន​បាល់ឲ្យ​មិត្ត​រួម​ក្រុម​បាន 303 ដង។ រស់​នៅ​ក្នុង​ទ្រនំ​ជាមួយ​នឹង​ក្លឹប​កាតាឡាន់ Messi បាន​ឈ្នះ​ពាន La Liga 10 ដង, ពាន Copa del Rey 7 ដង, ពាន Spanish Super Cup 8 ដង, ពាន UCL 4 ដង, UEFA Super Cup 3 ដង និង Club World Cup 3 ដង។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២