បាល់ទាត់អន្តរជាតិ
Gerard Pique រិះគន់អតីតក្លឹបរបស់ខ្លួន ដែលនៅតែមានបញ្ហាហិរញ្ញវត្ថុ និងមិនអាចនាំយក Messi មកវិញបាន

អតីតខ្សែការពាររបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Gerard Pique បានរិះគន់អតីតក្លឹបចាស់របស់គាត់ក្រោមការដឹកនាំរបស់ប្រធានក្លឹបលោក Joan Laporta ដែលមិនអាចដោះស្រាយបញ្ហានៅក្នុងក្លឹបបាន ហើយជាពិសេសមិនអាចឲ្យ Lionel Messi វិលត្រឡប់មកកាន់ទឹកដី Camp Nou វិញបានផងដែរ។
ថ្មីៗនេះ Messi បានចាកចេញពីក្លឹបយក្សបារាំង Paris Saint-Germain ហើយ ហើយគាត់ក៏ជាកីឡាករដែលគ្មានតម្លៃខ្លួនផងដែរ។ កីឡាករអាហ្សង់ទីនរូបនេះ បច្ចុប្បន្នត្រូវបានផ្សារភ្ជាប់ជាមួយនឹងការត្រឡប់ទៅ Barcelona ហើយឪពុករបស់ Messi គឺលោក Jorge Messi ក៏បានជួបជាមួយ Laporta រួចហើយដែរ ប៉ុន្តែអ្វីៗហាក់ដូចជានៅជាប់គាំង។
Pique បាននិយាយតាមរយៈ Barca Universal ថា៖ “យើងបានចាកចេញ ហើយពួកគេនៅតែមានបញ្ហាដដែល។ តាមភាពជាក់ស្ដែង យើងជាអ្នកមានបន្ទុកចំពោះបញ្ហាហិរញ្ញវត្ថុជាមួយនឹងប្រាក់ខែរបស់យើង។ ឥឡូវនេះ យើងមិននៅទីនោះទេ ហើយពួកគេក៏មិនអាចចុះឈ្មោះកីឡាករចំណូលថ្មីបានដដែល។ តើអ្នកណាត្រូវចាកចេញទៀត?”
ប្រភព: Dailypost NG