Connect with us

បាល់ទាត់អន្តរជាតិ

Barcelona លុត Real Madrid 2-1 បង្កើន​ក្ដី​សង្ឃឹម​កាន់​តែ​ខ្លាំង​ក្នុង​ការ​លើក​ពាន LaLiga

Published

on

កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ក្លឹប​អ្នក​មាន​បុណ្យ Barcelona ដែល​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត បាន​ផ្តួល​គូ​ប្រជែង Real Madrid ក្នុង​លទ្ធផល 2-1 ដែល​ជា​ការ​ប្រកួត El Clasico នៃ​ក្របខណ្ឌ LaLiga ខណៈ​ដែល​បច្ចុប្បន្ន​ក្លឹប​យក្ស​កាតាឡាន់ បាន​វ៉ា​ដាច់​ពិន្ទុ​ពី​ក្រុម​លេខ 2 Real Madrid រហូត​ដល់ 12 ពិន្ទុ និង​មាន​ភាគរយ​កាន់​តែ​ខ្ពស់​សម្រាប់​ការ​ដណ្ដើម​ពាន​លីគ​នៅ​រដូវកាល​នេះ។

គ្រាប់​បាល់​បើក​ឆាក​នៅ​ក្នុង​ការ​ប្រកួត គឺ​ជា​គ្រាប់បាល់​ចូល​ទី​ខ្លួន​ឯង ដែល​កើត​ឡើង​ពី​ការរ​តែត​ខុស​បច្ចេកទេស​របស់​ខ្សែការពារ Ronald Araujo ដោយ​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ Real Madrid នាំមុខ​មុន​ម្ចាស់​ផ្ទះ Barcelona នៅ​នាទី​ទី 9។ ក្រោយ​មក​ទៀត នៅ​នាទីទី 45 ទើប​ខ្សែបម្រើ Sergi Roberto រក​បាន​គ្រាប់បាល់​តាម​ស្មើ​វិញ។

យ៉ាង​ណា​មិញ នៅ​នាទីទី 81 ក្លឹប​អធិរាជស Real Madrid បាន​ស៊ុតបាល់​បញ្ចូលទី 1 គ្រាប់​ទៀត​ដោយ​កីឡាករ Marco Asensio ប៉ុន្តែ​គ្រាប់​បាល់​នោះ​ត្រូវ​បាន​ដក​ចេញ​វិញ បន្ទាប់​ពី​មន្ត្រី​អាជ្ញា​កណ្ដាល​ពិនិត្យ​ឃើញ​ថា Offside។ បន្ត​ពី​នោះ​មក​ការ​ប្រកួត​នៅ​មិន​ទាន់​បញ្ចប់​ឡើយ ដោយ​មាន​ការ​ថែម​ម៉ោង 5 នាទី ហើយ​ម៉ោង​បន្ថែម​នោះ​ជា​ឱកាស​សម្រាប់ Barcelona ក្នុង​ការ​យក​ឈ្នះ ដោយ​ខ្សែបម្រើ Franck Kessie បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ចុងក្រោយ​នៅ​នាទីទី 92។ គ្រប់​យ៉ាង​បាន​បញ្ចប់​ទៅ ដោយ​ម្ចាស់​ផ្ទះ​ជា​អ្នក​យក​ឈ្នះ​ក្រុម​ភ្ញៀវ 2 ទល់​នឹង 1។

ទស្សនា​វីដេអូ​ហាយឡាយ​ការ​ប្រកួត​ខាង​ក្រោម៖

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២