Connect with us

បាល់ទាត់អន្តរជាតិ

Sevilla នឹង​បញ្ជូន Alex Telles ឲ្យ​ត្រឡប់​មក Old Trafford វិញ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

ខ្សែការពារ Alex Telles នឹង​ត្រឡប់​មក​កាន់​ក្លឹប​បិសាច​ក្រហម Manchester United របស់​ខ្លួន​វិញ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ដោយ​ក្លឹប Sevilla សម្រេច​ចិត្ត​មិន​ចុះ​ហត្ថលេខា​ទិញ​ផ្ដាច់​កុងត្រា​របស់​កីឡាករ​រូប​នេះ​ឡើយ។ បុរស​វ័យ 30 ឆ្នាំ​រូប​នេះ បាន​ចូល​រួម Sevilla ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី​ខែសីហា​ឆ្នាំ​មុន។

Alex Telles ត្រូវ​បាន​ក្លឹប​ដាក់​ឲ្យ​ខ្ចី​ជើង បន្ទាប់​ពី​បិសាចក្រហម​បាន​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​ចំណូល​ថ្មី Tyrell Malacia ដើម្បី​ប្រជែង​តំណែង​លេង​ជាមួយ Luke Shaw។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Alex Telles បាន​ក្លាយ​ជា​កីឡាករ​ធម្មតាៗ និង​មិន​សូវ​លេចធ្លោរ​ឡើយ​សម្រាប់​ក្លឹប​អេស្ប៉ាញ Sevilla នៅ​រដូវកាល​ឆ្នាំ 2022-2023 នេះ ដោយ​បង្ហាញ​ខ្លួន​បាន 26 ប្រកួត និង​រួម​ចំណែក Assists បាន 3 ដង។

យោងតាម Estadio Deportivo បាន​ឲ្យ​ដឹង​ថា Sevilla មិនមាន​បំណង​ទិញ​ផ្ដាច់​កុងត្រា​របស់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ឡើយ។ មាន​ន័យ​ថា គាត់​នឹង​ត្រូវ​ត្រឡប់​ទៅ Old Trafford វិញ នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ដែល​លក្ខខណ្ឌ​នៃ​ការ​ខ្ចី​ជើង​អស់​សុពលភាព។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២