បាល់ទាត់អន្តរជាតិ
Real Madrid កំពុងពិចារណាជម្រើសមួយរវាង Kylian Mbappe និង Jude Bellingham

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា នឹងចំណាយលុយធំ ដើម្បីចុះហត្ថលេខាផ្ទេរកីឡាករឆ្នើមមួយរូបនៅរដូវក្ដៅខាងមុខនេះ។ ក្នុងនាមជាម្ចាស់ជើងឯក La Liga និងជាម្ចាស់ពាន UCL កាលពីរដូវកាលមុន នៅរដូវកាលនេះ Real Madrid ហាក់ដូចជាមិនសូវទទួលបានភាពជោគជ័យឡើយ ខណៈដែលពាន La Liga អាចនឹងត្រូវបាត់បង់ទៅលើ Barcelona ហើយពាន UEFA Champions League ក៏មិនមានភាពប្រាកដប្រជាផងដែរ។
ប្រសិនបើពួកគេមិនបានឈ្នះពាន La Liga និង UEFA Champions League ទេនោះ រដូវកាលឆ្នាំ 2022-2023 នេះ ពួកគេមិនមានសមិទ្ធិផលអ្វីធំដុំឡើយ ហើយលោក Carlo Ancelotti ត្រូវបានគេរំពឹងទុកថា នឹងព្យាយាមស្វែងរកកីឡាករចំណូលថ្មី ដើម្បីកែលម្អរក្រុមឲ្យកាន់តែប្រសើរឡើង។
កន្លងមក Real Madrid ត្រូវបានគេអះអាងថា នឹងព្យាយាមចុះហត្ថលេខាលើខ្សែបម្រើ Jude Bellingham របស់ Borussia Dortmund នៅចុងបញ្ចប់នៃរដូវកាលនេះ។ ទន្ទឹមនឹងនេះដែរ មានការលើកឡើងថា Real Madrid នៅតែបន្តតាមដានការវិវត្តន៍ពីស្ថានភាពរបស់ Kylian Mbappe របស់ Paris Saint-Germain បើទោះបីជាខ្សែប្រយុទ្ធរូបនេះបានច្រានចោលការផ្ទេរកាលពីឆ្នាំ 2022 ក៏ដោយ។
Jude Bellingham ត្រូវបានគេដឹងថា មានតម្លៃផ្ទេរប្រមាណជា 150 លានផោន ខណៈដែល Mbappe ទំនងជាមានតម្លៃប្រហាក់ប្រហែលគ្នា អាស្រ័យលើ PSG។ យោងតាម Marca បានឲ្យដឹងថា មន្ត្រីរបស់ក្លឹប Real Madrid មិនចង់ចាយលុយច្រើនទៀតទេនៅចុងឆ្នាំនេះ។ កន្លងមកពួកគេបានចំណាយលើ Eduardo Camavigna និង Aurelien Tchouameni ហើយពេលនេះប្រហែលជាអាចចំណាយលើកីឡាករម្នាក់ទៀតប៉ុណ្ណោះក្នុងចំណោម Kylian Mbappe រឺ Jude Bellingham។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ