បាល់ទាត់អន្តរជាតិ
Napoli ត្រៀមដាក់លក់ Kim Min-Jae នៅចុងបញ្ចប់នៃរដូវកាលនេះ

ក្លឹបយក្សរបស់អ៊ីតាលី Napoli ត្រូវបានគេរាយការណ៍ថា បានបើកចំហចំពោះការដាក់លក់ខ្សែការពារ Kim Min-jae នៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ។ ខ្សែការពារសញ្ជាតិកូរ៉េខាងត្បូងរូបនេះ ត្រូវបានគេដឹងថា បានប្រឡូកចូលក្នុងបាល់ទាត់របស់លីគកំពូលនៅតំបន់អឺរ៉ុប ត្រឹមតែ 1 ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីចាកចេញពីក្លឹបយក្សទួរគី Fenerbahce ក្នុងឆ្នាំ 2022។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីត្រូវបានចុះហត្ថលេខាដោយ Napoli ដើម្បីមកជំនួសខ្សែការពារ Kalidou Koulibaly ដែលបានចាកចេញទៅក្លឹបតោខៀវ Chelsea កីឡាករវ័យ 26 ឆ្នាំ ដែលមកពីតំបន់អាស៊ីរូបនេះ ទទួលបានភាពជោគជ័យជាខ្លាំង និងក្លាយជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដែលក្លឹបធំៗជាច្រើនចង់បានបំផុត។
ខ្សែការពារកណ្ដាលរូបនេះ គឺជាតារាឆ្នើមម្នាក់នៅលីគកំពូលរបស់អ៊ីតាលី ដោយបានបង្ហាញខ្លួនចំនួន 34 ប្រកួត ក្នុងក្របខ័ណ្ឌ Serie A និង UEFA Champions League។ គាត់បានជួយ Napoli ឲ្យឈរលើកំពូលតារាង និងត្រៀមលើកពាន Serie A នារដូវកាលនេះថែមទៀតផង។
ខណៈពេលដែលមជ្ឃដ្ឋានបាល់ទាត់មួយចំនួនមើលឃើញថា Napoli ចង់រក្សា Kim Min-jae ឲ្យបានយូរតាមដែលអាចធ្វើទៅបាននោះ របាយការណ៍ពី Get Football News Italy បាននិយាយថា ប្រធានក្លឹបលោក Aurelio De Laurentiis អាចនឹងត្រូវបានល្បួងឲ្យលក់កីឡាករឆ្នើមរូបនេះចេញនៅចុងបញ្ចប់នៃរដូវកាល។ នៅរដូវក្ដៅខាងមុខនេះ Napoli ត្រូវបានគេមើលឃើញថា នឹងជួបប្រទះនូវផលវិបាកក្នុងការស្វែងរកខ្សែការពារកណ្ដាលថ្មីម្នាក់ ដូចពេលដែលគេលក់ Kalidou Kouliably កាលពីឆ្នាំមុនដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ21 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ