បាល់ទាត់អន្តរជាតិ
បែលហ្សិក លុតម្ចាស់ផ្ទះអាឡឺម៉ង់ 3-2 បំបែកកំណត់ត្រាមិនធ្លាប់ឈ្នះតាំងពីឆ្នាំ 1954
ក្រុមជម្រើសជាតិអាឡឺម៉ង់ ដែលជាក្រុមម្ចាស់ផ្ទះ បានចាញ់ក្រោមថ្វីជើងក្រុមជម្រើសជាតិបែលហ្សិកក្នុងលទ្ធផល 3-2 ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីរំលងអាធ្រាតយប់មិញនេះ។ នេះជាការឈ្នះលើកដំបូងរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក ទៅលើអាឡឺម៉ង់គិតចាប់តាំងពីឆ្នាំ 1954 មក។
ផ្នែកមួយដ៏សំខាន់នៃជ័យជំនះ និងគ្រាប់បាល់ទាំង 3 គ្រាប់របស់បែលហ្សិក គឺកើតចេញពីខ្សែបម្រើឆ្នើម Kevin de Bruyne ខណៈដែលគាត់បានរួមចំណែក Assists 2 គ្រាប់ និងស៊ុតបញ្ចូលទី 1 គ្រាប់។ គ្រាប់បាល់បើកឆាកនៅក្នុងការប្រកួត គឺស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធស្លាប Yannick Carrasco នៅនាទីទី 6 មុនពេល Romelu Lukaku ដាក់ថែមមួយគ្រាប់ទៀតនៅនាទីទី 9 និងគ្រាប់បាល់ចុងក្រោយស៊ុតបញ្ចូលទីដោយ Kevin de Bruyne នៅនាទីទី 78។
ដោយឡែកទម្រង់លេងមិនសូវល្អរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ បានធ្វើឲ្យពួកគេចាញ់ការប្រកួត និងវាយបកត្រឹមតែ 2 គ្រាប់ប៉ុណ្ណោះ ដោយមួយគ្រាប់ជាការស៊ុតបាល់ពិន័យប៉េណាល់ទីនៅនាទីទី 44 ដោយ Niclas Fullkrug និងមួយគ្រាប់ទៀតដោយខ្សែប្រយុទ្ធស្លាប Serge Gnabry នៅនាទីទី 47។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ5 days ago
Man Utd កំពុងតាមប្រមាញ់ខ្សែបម្រើមួយរូបរបស់ក្លឹប Bayern Munich
-
បាល់ទាត់អន្តរជាតិ3 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ5 days ago
Real Madrid សុខចិត្តចំណាយប្រាក់ដើម្បីនាំយក Alexander-Arnold មកទឹកដីអេស្ប៉ាញឲ្យបានមុនបិទរដូវកាលនេះ