បាល់ទាត់អន្តរជាតិ
Scott McTominay ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយស្កុតឡែនឈ្នះអេស្ប៉ាញ 2-0

ខ្សែបម្រើរបស់បិសាចក្រហម Scott McTominay បានស៊ុតបញ្ចូលទី 2 គ្រាប់ម្នាក់ឯង សម្រាប់ការប្រកួតរបស់ស្កុតឡែន ជាមួយក្រុមភ្ញៀវអេស្ប៉ាញ ដែលជាកំណត់ត្រាជ័យជំនះដ៏អស្ចារ្យក្នុងលទ្ធផល 2-0 ក្នុងការប្រកួតជម្រុះ Euro 2024 នៅពូល A ធ្វើឡើងនៅកីឡដ្ឋាន Hampden Park កាលពីរំលងអាធ្រាតយប់មិញនេះ។
យ៉ាងណាមិញ នេះគឺជាជ័យជំនះលើកដំបូងរបស់ក្រុមជម្រើសជាតិស្កុតឡែន ទៅលើអេស្ប៉ាញ គិតចាប់តាំងពីឆ្នាំ 1984 មក។ ក្រុមម្ចាស់ផ្ទះស្កុតឡែន បានចាប់ផ្ដើមយុទ្ធនាការនៃការប្រកួតជម្រុះក្នុងពូលដ៏ល្អ ដោយបានយកឈ្នះ 2 ប្រកួតជាប់គ្នា ខណៈដែលកាលពីប្រកួតមុនពួកគេបានយកឈ្នះក្រុមជម្រើសជាតិ Cyprus ក្នុងលទ្ធផល 3-0។
បច្ចុប្បន្នក្រុមជម្រើសជាតិស្កុតឡែន កំពុងឈរនៅកំពូលតារាងក្នុងពូល A ដោយមាន 6 ពិន្ទុ ហើយអេស្ប៉ាញជាក្រុមលេខ 2 ដែលមាន 3 ពិន្ទុ។ ក្រៅពីភាពជោគជ័យរបស់ក្រុមជម្រើសជាតិ ខ្សែបម្រើ Scott McTominay បានបង្ហាញខ្លួនជាមួយនឹងភាពលេចធ្លោរយ៉ាងខ្លាំង ដោយគាត់ស៊ុតបញ្ចូលទីបានរហូតដល់ 4 គ្រាប់ ក្នុងចំណោម 5 គ្រាប់ នៃការប្រកួតចំនួន 2 លើកនៃក្រុមជម្រើសជាតិរបស់ខ្លួន។
ប្រភព: Sportsmole