Connect with us

បាល់ទាត់អន្តរជាតិ

ពាន​កីឡាករ​ល្អ​បំផុត និង​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ខែ​មីនា​របស់ Premier League បាន​ទៅ​លើ Arsenal ទាំង​អស់!!!

Published

on

ទាំង​កីឡាករ និង​គ្រូ​បង្វឹក​របស់​ក្លឹប​កាំភ្លើងធំ Arsenal សុទ្ធ​តែ​បាន​​ឈ្នះពាន​ពី Premier League ដោយ Bukayo Saka ឈ្នះពាន​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​មីនា និង Mikel Arteta ឈ្នះពាន​ជា​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ខែ​មីនា​ដូចគ្នា។ បច្ចុប្បន្ន Arsenal កំពុង​បន្ត​ឈរ​នៅ​កំពូល​តារាង​របស់ Premier League និង​ត្រៀម​ខ្លួន​ដើម្បី​បន្ត​យុទ្ធ​នាការ​ឈ្នះៗ​ក្នុង 10 ប្រកួត​ចុង​ក្រោយ​មុន​បិទ​រដូវកាល ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន​ប្រចាំ​លីគ​កំពូល​របស់​អង់គ្លេស​ឆ្នាំ​នេះ។

Arsenal នឹង​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Leeds United នៅ​ម៉ោង 9:00 យប់​នេះ (ម៉ោង​នៅ​កម្ពុជា) ខណៈ​ដែល​ក្រុម​លេខ 2 Manchester City ត្រូវ​ជួប​ជាមួយ Liverpool ថ្ងៃ​នេះ​ដូចគ្នា នៅ​ម៉ោង 6:30 ល្ងាច។ នៅ​រដូវកាល​នេះ Arsenal មាន​ទម្រង់​លេង​លេច​ធ្លោរ​យ៉ាង​ខ្លាំង ក្រោម​ការ​ដឹកនាំ​របស់​លោក Mikel Arteta ដោយ​ពួក​គេ​ចាញ់​តែ 3 ប្រកួត​ប៉ុណ្ណោះ ដែល​តិច​ជាង​ក្រុម​ណាៗ​ទាំង​អស់​នៅ Premier League។

គ្រូ​បង្វឹក​លោក Mikel Arteta បាន​ឈ្នះពាន​ជា​គ្រូ​បង្វឹក​ឆ្នើម ដោយ​ឈ្នះ​សម្លង​ឆ្នោត​លើ​គ្រូ​បង្វឹក 3 រូប​ផ្សេង​ទៀត​ដូចជា Pep Guardiola, Unai Emery និង Roberto De Zerbi។ ដោយ​ឡែក Saka បាន​ឈ្នះ​ពាន​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ ដោយ​ផ្តួល​សម្លេង​ឆ្នោត​មិត្ត​រួម​ក្រុម​របស់​ខ្លួន Leandro Trossard, Alexander Isak របស់ Newcastle United, Mohamed Salah របស់ Liverpool, Alexis Mac Allister របស់ Brighton និង Tyrone Mings របស់ Aston Villa។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២