បាល់ទាត់អន្តរជាតិ
Real Madrid លុត Barcelona 4-0 ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត Copa del Rey

ខ្សែប្រយុទ្ធឆ្នើម Karim Benzema នៅតែជាតួអង្គដ៏សំខាន់ ក្នុងការជួយឲ្យក្លឹបរបស់ខ្លួន Real Madrid ឲ្យទទួលបានជ័យជម្នះលើ Barcelona ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័តនៃពានរង្វាន់ Copa del Rey។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានស៊ុតបញ្ចូលទី 3 គ្រាប់ម្នាក់ឯង (Hat-trick) ខណៈដែលលទ្ធផលបញ្ចប់ទៅ 4 ទល់នឹង 0។
ថ្វីត្បិតតែការប្រកួតកាលពីជើងទីមួយនៅទឹកដី Real Madrid ក្លឹបអ្នកមានបុណ្យ Barcelona មានគ្រាប់បាល់ចំណេញ 1 គ្រាប់ ប៉ុន្តែការប្រកួតជើងទីពីរនេះ ពួកគេបានភ្លាត់ចាញ់ ដោយឲ្យក្រុមភ្ញៀវវាយបកយកឈ្នះវិញរហូតដល់ 4-0 ដែលគិតសរុបទាំងពីរជើង 4 ទល់នឹង 1។
Real Madrid ដែលឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត Copa del Rey នឹងត្រូវជួបជាមួយ Osasuna ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី 6 ខែក្រោយនេះ។ យ៉ាងណាមិញ មជ្ឃដ្ឋានបាល់ទាត់បានសន្និដ្ឋានរួចជាស្រេចហើយថា ក្រុមម្ចាស់ជើងឯក Copa del Rey ឆ្នាំនេះ នឹងធ្លាក់លើ Real Madrid ហើយពួកគេនឹងឈ្នះពាននេះជាលើកទី 20 សម្រាប់ប្រវត្តិសាស្ត្រនៃក្លឹបរបស់ខ្លួន។
ប្រភព: Sportskeeda