Connect with us

បាល់ទាត់អន្តរជាតិ

Arsenal ត្រៀម​ចាយ​លុយ 40 លានអឺរ៉ូ លើ​ខ្សែ​បម្រើ​មួយ​រូប​របស់ Lazio នៅ​រដូវក្ដៅ​នេះ

Published

on

ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​ទិញ​យក​ខ្សែ​បម្រើ Sergej Milinkovic-Savic របស់​ក្លឹប Lazio ក្នុង​តម្លៃ 40 លានអឺរ៉ូ (35 លានផោន) ក្នុង​អំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​ខាង​មុខ​នេះ។ កីឡាករ​វ័យ 28 ឆ្នាំ​រូបនេះ កំពុង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ចាកចេញ​ពី​ទឹកដី​អ៊ីតាលី​នៅ​ពេល​ចប់​រដូវកាល ស្រប​ពេល​ដែល​កុងត្រា​របស់​ខ្លួន​នឹង​ផុត​កំណត់​ចុង​បញ្ចប់​នៃ​រដូវកាល​ឆ្នាំ 2024។

យោងតាម​ការអះអាង​របស់ Calciomercato បាន​ឲ្យ​ដឹង​ថា ក្លឹប​បច្ចុប្បន្ន​ Lazio នៅ​តែ​ព្យាយាម​ចរចា​លើ​កុងត្រា​ថ្មី​ជាមួយ Milinkovic-Savic ប៉ុន្តែ​កីឡាករ​រូប​នេះ និង​អ្នក​តំណាង​របស់​គាត់​មិន​បាន​អើពើ​លើ​រឿង​នេះ​ឡើយ ហើយ​កំពុង​រៀបចំ​ផែនការ​សម្រាប់​ការ​ចាកចេញ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ផង​ដែរ។

របាយការណ៍​ពី Calciomercato ដដែល​នេះ​ដែរ ក៏​បាន​អះអាង​ថា Arsenal ពិត​ជា​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កីឡាករ​សញ្ជាតិ​ស៊ែប៊ី​រូប​នេះ ហើយ​ពួក​គេ​ត្រៀម​នឹង​ចុះ​ហត្ថលេខា​លើ​គាត់​ក្នុង​តម្លៃ 40 លានអឺរ៉ូ ដែល​ជា​តម្លៃ​ទាប​ជាង​កាល​ពី​ឆ្នាំ​មុន។ ទន្ទឹម​នឹង​នេះ​ដែរ Manchester United និង Real Madrid ក៏​ជា​ក្លឹប​ដែល​ត្រៀម​នឹង​ប្រជែង​ជាមួយ Arsenal លើ​ការ​ផ្ទេរ​តារា​ឆ្នើម​របស់ Lazio រូប​នេះ​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២