Connect with us

បាល់ទាត់អន្តរជាតិ

Arsenal ត្រៀម​ចាយ​លុយ 40 លានផោន ទៅ​លើ​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ស្លាប Michael Olise

Published

on

ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្លឹប Crystal Palace គឺ​កីឡាករ Michael Olise បាន​ក្លាយ​ជា​គោលដៅ​ផ្ទេរ​នៅ​រដូវ​ក្តៅ​នេះ​សម្រាប់​ក្លឹប​កាំភ្លើងធំ Arsenal (នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​បាន​ចុះផ្សាយ​ដោយ​គេហទំព័រ Sportsmole UK)។ ដោយ​ឡែក​កីឡាករ​វ័យ 21 ឆ្នាំ​រូប​នេះ​បាន​ចាកចេញ​ពី​ក្លឹប Reading នៅ​រដូវក្តៅ​ឆ្នាំ 2021 ដើម្បី​ចូល​រួម​ជា​មួយ Crystal Palace។

យ៉ាង​មិញ Michael Olise បាន​ក្លាយ​ជា​តារារះ​ដ៏​ចែងចាំង​មួយ​រូប​នៅ Premier League ជាមួយ​នឹង​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ សម្រាប់​ក្រុម​របស់​លោក Roy Hodgson។ កីឡាករ​សញ្ជាតិ​បារាំង​កាត់​អង់គ្លេស​រូប​នេះ ស៊ុត​បញ្ចូលទី​បាន 2 គ្រាប់ និង Assists បាន 8 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 29 ប្រកួត​នៅ Premier League រដូវកាល​នេះ។

បើ​យោងតាម​ការ​ចុះផ្សាយ​របស់ Football Transfer បាន​ឲ្យ​ដឹង​ថា ទម្រង់​លេង​ដ៏​ល្អ​របស់ Michael Olise បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​គ្រូបង្វឹក​ក្លឹប​កាំភ្លើងធំ Arsenal លោក Mikel Arteta ដែល​​គាត់​បាន​ចាត់​ទុក Michael Olise ជា​កីឡាករ​ដែល​មាន​ទេពកោសល្យ​សម្រាប់​អនាគត​ដ៏​វែងឆ្ងាយ​របស់​ក្លឹប។ Arsenal នឹង​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ​ជា 40 លានផោន ដើម្បី​ចរចា​ជាមួយ Crystal Palace សម្រាប់​ការ​នាំ​យក Michael Olise មក​កាន់​ទឹកដី Emirates។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២