Connect with us

បាល់ទាត់អន្តរជាតិ

PSG ត្រៀម​ដាក់​សំណើរ​ផ្ទេរ Marco Asensio នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

យោងតាម​សារ​ព័ត៌មាន El Nacional បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​បារាំង PSG នៅ​តែ​​រក្សា​ការ​ចាប់​អារម្មណ៍​របស់​ពួកគេ​លើ​ខ្សែប្រយុទ្ធ​ស្លាប Marco Asensio របស់​ក្លឹប Real Madrid។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ កំពុង​ស្ថិត​ក្នុង​ខែ​ចុង​ក្រោយ​នៃ​កុងត្រា​របស់​ខ្លួន​ជាមួយ​ក្លឹប​បច្ចុប្បន្ន និង​ត្រូវ​បាន​គេ​រំពឹង​ថា គាត់​នឹង​មិន​បន្ត​កុងត្រា​ថ្មី​ឡើយ។

ក្លឹប​អធិរាជស Real Madrid នៅ​តែ​ចង់​រក្សា​ទុក Marco Asensio បន្ត​ទៀត ហើយ​បាន​ដាក់​សំណើរ​បន្ត​កុងត្រា​ថ្មី​សម្រាប់​គាត់​រួច​ហើយ នៅ​ឡើយ​តែ​រង​ចាំ​ការ​សម្រេច​ចិត្ត​របស់​គេ​តែ​ប៉ុណ្ណេះ។ ទោះ​ជា​យ៉ាង​ណា កីឡាករ​វ័យ 27 ឆ្នាំ​រូប​នេះ​មិន​សូវ​ចាប់​អារម្មណ៍​នឹង​លក្ខខណ្ឌ​នៃ​កុងត្រា​ថ្មី​​នេះ​ទេ។

Asensio ចង់​បាន​ប្រាក់​ពលកម្ម​ក្នុង​កុងត្រា​ថ្មី​​ឡើង​ដល់ 9 លានអឺរ៉ូ ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid បាន​ផ្តល់​ប្រាក់​ត្រឹមតែ 4.8 លានអឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​គាត់​តែ​ប៉ុណ្ណោះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ PSG កំពុង​តាម​ដាន​យ៉ាង​ដិត​ដល់​នូវ​ស្ថានភាព​នេះ។ របាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប​ម្ចាស់ជើង​ឯក Ligue 1 ពេល​នេះ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ ក្នុង​ការ​ផ្តល់​ជូន Asensio នូវ​ប្រាក់​ពលកម្ម 9 លានអឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ប្រសិន​បើ​គាត់​យល់ព្រម​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ពួក​គេ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២