បាល់ទាត់អន្តរជាតិ
Juventus បង្ហោះឃ្លីបវីដេអូឌឺ Man United ដែលធ្លាក់ចេញពី Europa League

ក្លឹបសេះបង្កង់ Juventus បានធ្វើការចំអកឲ្យក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីក្លឹបអង់គ្លេសមួយនេះបានធ្លាក់ចេញពីការប្រកួតក្របខណ្ឌ UEFA Europa League ក្រោមថ្វីជើងរបស់ Sevilla កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ក្លឹបយក្សនៅក្របខណ្ឌ Serie A បានបញ្ចេញឃ្លីបវីដេអូកំប្លែងមួយ បន្ទាប់ពីក្រុមរបស់លោក Erik ten Hag បានចាញ់ Sevilla 3-0 និងសរុបលទ្ធផល 5-2 ដែលធ្វើឲ្យពួកគេត្រូវធ្លាក់ចេញពី UEFA Europa League។ ស្របពេលជាមួយគ្នានោះដែរ Juventus បានយកឈ្នះក្រុមមកពីព័រទុយហ្គាល់ Sporting CP (សរុបទាំងពីរជើង 2-1) និងបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្លឹបសេះបង្កង់ Juventus បានបង្ហោះឃ្លីបលេងសើចនៅលើ TikTok របស់ខ្លួន ដែលឃ្លីបវីដេអូនេះគឺជាឃ្លីបកាត់តចេញពីខ្សែភាពយន្តមួយដែលមានចំណងជើងថា Four Lions (2010)។ នៅក្នុងវីដេអូខ្លីនោះ Juventus, Sevilla និង Bayer Leverkusen ត្រូវបានគេមើលឃើញថា កំពុងសប្បាយចិត្ត ខណៈដែលបិសាចក្រហមបញ្ចេញទឹកមុខស្មើ និងហាក់ដូចជាមានរឿងក្នុងចិត្ត។
ទស្សនាវីដេអូដែល Juventus បានបង្ហោះខាងក្រោមនេះ។
@juventus #EuropaLeague semifinals, HERE WE GO! 🤍🖤 #Juventus #Football
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល