Connect with us

បាល់ទាត់អន្តរជាតិ

Dortmund ចាប់​អារម្មណ៍​ចង់​បាន​ខ្សែការពារ​ស្លាប Fran Garcia

Published

on

ក្លឹប Borussia Dortmund ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កំណត់​គោលដៅ​របស់​ខ្លួន​ទៅ​លើ​ខ្សែការពារ Fran Garcia របស់​ក្លឹប​អធិរាជស Real Madrid។ កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ ទើប​តែ​បាន​ត្រឡប់​មក Real Madrid វិញ​នៅ​ដើម​រដូវកាល​នេះ​ប៉ុណ្ណោះ បន្ទាប់​ពី​ចំណាយ​ពេល 3 ឆ្នាំ​ដោយ​ខ្ចី​ជើង​នៅ Rayo Vallecano។

ទម្រង់​លេង​របស់ Fran Garcia បាន​ធ្វើ​ឲ្យ​គាត់​មាន​ឱកាស​ក្នុង​ការ​ត្រឡប់​មក Bernabeu វិញ ហើយ​នៅ​រដូវកាល​នេះ​គាត់​បាន​បង្ហាញ​ខ្លួន​សម្រាប់ Real Madrid ចំនួន 15 ប្រកួត​មក​ហើយ នៅ​គ្រប់​ការ​ប្រកួត​ប្រជែង​ទាំង​អស់​របស់​ក្លឹប និង​រួម​ចំណែក Assists បាន 4 ដង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្សែការពារ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​មិន​មែន​ជា​កីឡាករ​ដ៏​សំខាន់​ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti ឡើយ ខណៈ​ដែល Ferland Mendy នៅ​តែ​ជា​ជម្រើស​ដំបូង​ក្នុង​តំបន់​ខ្សែ​ការពារ​ស្លាប​ឆ្វេង ស្រប​ពេល​ដែល Eduardo Camavinga កំពុង​សម្រាក​ព្យាបាល​របួស។

ដោយ​ឡែក​ថ្មីៗ​នេះ ក្លឹប​យក្ស​របស់​អាឡឺម៉ង់ Borussia Dortmund មាន​គម្រោង​ចង់​ខ្ចី​ជើង Fran Garcia ខណៈ​ដែល​កីឡាករ​របស់​ពួក​គេ Ramy Bensebaini នឹង​ត្រូវ​ចាកចេញ​ទៅ​បំពេញ​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី​នៅ​ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations នៅ​ខែមករា​ខាង​មុខ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ខ្វះ​ជម្រើស​ខ្សែការពារ​ឆ្វេង។ យ៉ាង​ណា Real Madrid មិន​ចង់​ដាក់ Garcia ឲ្យ​ខ្ចី​ជើង​ទៅ​ណា​នោះ​ទេ ដោយ​សារ​តែ​ពួក​គេ​មិន​ទុកចិត្ត​លើ Mendy ដែល​តែងតែ​មាន​របួស​ជា​ញឹកញាប់។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២