បាល់ទាត់អន្តរជាតិ
អាហ្សង់ទីន អាចនឹងប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី, ចិន រឺអូស្ត្រាលី នៅខែក្រោយនេះ

ថ្មីៗនេះមានសេចក្ដីរាយការណ៍ជាច្រើនបានអះអាងថា ក្រុមជម្រើសជាតិអាហ្សង់ទីននឹងធ្វើដំណើរទៅប្រកួតមិត្តភាពអន្តរជាតិជាមួយប្រទេសឥណ្ឌូណេស៊ី ហើយអាចនឹងទៅដល់ចិន រឺអូស្ត្រាលីផងដែរនៅខែមិថុនាខាងមុខនេះ។
ក្រុមម្ចាស់ជើងឯក World Cup អាហ្សង់ទីន ត្រូវបានគេដឹងថា នឹងចាប់ផ្តើមដំណើរទេសចរណ៍របស់ខ្លួននៅតំបន់អាស៊ីក្នុងខែក្រោយនេះ ហើយរបាយការណ៍ដំបូងឡើយបានអះអាថា អាហ្សង់ទីននឹងប្រកួតជាមួយបង់ក្លាដែស ប៉ុន្តែយោងទៅតាមការលើកឡើងរបស់ Marcos Duran បានឲ្យដឹងថា ពួកគេនឹងប្រកួតជាមួយឥណ្ឌូនេស៊ី នៅទីក្រុងហ្សាកាតាជំនួសវិញ ហើយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី 19 ខែមិថុនា។
ការប្រកួតទី 2 របស់ក្រុមជម្រើសជាតិអាហ្សង់ទីន អាចនឹងប៉ះចិនក្នុងទីក្រុងប៉េកាំង រឺប្រកួតទល់នឹងអូស្ត្រាលី ព្រោះថ្មីៗនេះសហព័ន្ធបាល់ទាត់របស់អូស្ត្រាលី ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការប្រកួតមិត្តភាពទល់នឹងក្រុមរបស់លោក Lionel Scaloni ដែរ។ យ៉ាងណាពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីសហព័ន្ធរបស់អាហ្សង់ទីន AFA ទាក់ទងនឹងការប្រកួតមិត្តភាពទាំងពីរនេះនោះទេ។
ប្រភព: Mscfootball
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona