Connect with us

បាល់ទាត់អន្តរជាតិ

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​គួរ​ទស្សនា​នៅ​ចុង​ខែ​នេះ

Published

on

បន្ទាប់​ពី​ការ​សម្រាក​មួយ​រយៈពេល​នៃ​ការ​ប្រកួត​លីគ​កំពូល​នៅ​តំបន់​អឺរ៉ុប​រដូវកាល​នេះ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ចុង​​ខែ​នេះ ក៏​បាន​ចូល​មក​ដើម្បី​បំពេញ​ការ​អផ្សុក​សម្រាប់​អ្នក​គាំទ្រ​បាល់ទាត់​នៅ​ទូទាំង​ពិភពលោក ហើយ​ការ​ប្រកួត​ទាំង​នោះ​ក៏​មាន​ក្រុម​ជម្រើស​ល្អៗ​ជា​ច្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។

បារាំង vs អាឡឺម៉ង់ / បារាំង vs ឈីលី

ក្រុម​ម្ចាស់​ជើង​ឯករង FIFA World Cup បារាំង នឹង​ត្រូវ​ជួប​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ខ្លាំងៗ​ចំនួន 2 គឺ​ប៉ះ​ជាមួយ​អាឡឺម៉ង់​នៅ​ថ្ងៃ​ទី 24 ខែ​មីនា និង​ឈីលី នៅ​ថ្ងៃ​ទី 27 ខែ​មីនា។ គ្មាន​ការ​សង្ស័យ​ឡើយ ដែល​ការ​ប្រកួត​មិត្តភាព​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង ជា​ការ​ប្រកួត​មិត្តភាព​ដែល​គួរ​ទស្សនា​ព្រោះ​ពួក​គេ​គឺ​ជា​ក្រុម​លំដាប់​កំពូល​មួយ​ដែល​ពោរពេញ​ដោយ​កីឡាករ​ឆ្នើមៗ​ជា​ច្រើន និង​ជា​ពិសេស​គេ​ជា​ម្ចាស់ពាន World Cup 2 ដង​ផង​ដែរ។

អេស្ប៉ាញ vs កូឡុំប៊ី / អេស្ប៉ាញ vs ប្រេស៊ីល

អេស្ប៉ាញ គឺ​ជា​ក្រុម​កំពូល​មួយ​នៅ​តំបន់​អឺរ៉ុប ហើយ​ពួក​គេ​ក៏​មាន​លីគ​កំពូល La Liga ដែល​មាន​គុណភាព​ខ្ពស់​បំផុត។ ពួក​គេ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ កូឡុំប៊ី នៅ​ថ្ងៃទី 23 ខែ​មីនា និង​ប្រេស៊ីល នៅ​ថ្ងៃ​ទី 27 ខែ​មីនា។ សម្រាប់​កូឡុំប៊ី និង​ប្រេស៊ីស គឺ​ជា​ក្រុម​មក​ពី​ខាង​ឡាទីន ហើយ​ពួក​គេ​ក៏​ជា​ក្រុម​ខ្លាំង ក្នុង​ចំណោម​ក្រុម​ផ្សេងៗ​ទៀត​នៅ​តំបន់​នោះ​ផង​ដែរ។

អង់គ្លេស vs ប្រេស៊ីល / អង់គ្លេស vs បែលហ្ស៊ិក

ក្រុម​តោ​កំណាច​អង់គ្លេស នឹង​ត្រូវ​ជួប​ស្វាគមន៍​ជាមួយ​ក្រុម​ខ្លាំងៗ​ចំនួន 2 នៅ​ចុង​ខែ​នេះ​ដែល​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ។ អង់គ្លេស នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ប្រេស៊ីល​នៅ​ថ្ងៃ​ទី 24 ខែ​មីនា និង​ប៉ះ​ជាមួយ​បែលហ្ស៊ិក​នៅ​ថ្ងៃ​ទី 27 ខែ​មីនា​នេះ​ដូច​គ្នា។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២