បាល់ទាត់អន្តរជាតិ
Inter Milan ទម្លាក់ AC Milan និងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត UCL ជាលើកដំបូងក្រោយខកខានអស់រយៈពេល 13 ឆ្នាំ

ក្លឹបយក្សអ៊ីតាលី Inter Milan បានឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ជាលើកដំបូងរបស់ពួកគេបន្ទាប់ពីខកខានអស់រយៈពេល 13 ឆ្នាំ បន្ទាប់ពីការប្រកួតជើងទី 2 ដែលជាការប្រកួតកាត់សេចក្ដី រវាងពួកគេជាមួយនឹង AC Milan។ គ្រាប់បាល់តែមួយគត់របស់ Lautaro Martinez បានជួយឲ្យ Inter Milan យកឈ្នះលើ AC Milan សរុបទាំងពីរជើង 3 ទល់នឹង 0។
Inter Milan គឺជាក្រុមដែលកំពុងរងចាំបេក្ខភាពរវាង Real Madrid រឺ Manchester City សម្រាប់ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Istanbul ថ្ងៃទី 11 ខែមិថុនា ខាងមុខ។ យ៉ាងណាមិញ Real Madrid នឹងត្រូវប្រកួតជាមួយ Manchester City នារំលងអាធ្រាតនេះ ដែលជាការប្រកួតជើងទី 2 ខណៈដែលក្រុមទាំងពីរមានគ្រាប់បាល់មួយស្មើនៅការប្រកួតជើងទីមួយ។
សម្រាប់ Inter Milan ក៏ជាក្រុមដែលអាចមានភាគរយខ្ពស់ក្នុងការដណ្ដើមពាន UCL នារដូវកាលនេះផងដែរ ជាមួយនឹងទម្រង់លេងដ៏ល្អ រួមទាំងប្រវត្តិកន្លងមកនៅក្នុងការប្រកួតប្រជែងពានលំដាប់កំពូលមួយនេះ។ ក្លឹប Inter Milan ធ្លាប់ឈ្នះពានរង្វាន់ UEFA Champions League ចំនួន 3 ដងមកហើយគឺនៅឆ្នាំ 1964, 1965 និងចុងក្រោយនៅឆ្នាំ 2010។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម:
ប្រភព: France24
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega