បាល់ទាត់អន្តរជាតិ
Inter Milan គ្រងតំណែងជើងឯក Serie A ជាលើកទី 20 ក្នុងប្រវត្តិសាស្ត្រក្លឹប
ក្លឹប Inter Milan បានបង្ហាញពីទម្រង់លេងយ៉ាងលេចធ្លោរ ដើម្បីយកឈ្នះគូប្រជែង AC Milan ក្នុងលទ្ធផល 2-1 កាលពីម្សិលមិញនេះ។ មិនត្រឹមតែអាចដណ្ដើមបាន 3 ពិន្ទុពីជ័យជំនះនោះទេ តែពួកគេត្រូវបានសម្រេចថានឹងក្លាយជាម្ចាស់ពាន Serie A នៅរដូវកាលនេះទៀតផង។
យ៉ាងណាមិញ Inter Milan ត្រូវបានកំណត់ថា នឹងក្លាយជាម្ចាស់ពានលីគកំពូលរបស់អ៊ីតាលីមុនបិទបញ្ចប់រដូវកាល ខណៈដែលការប្រកួតនៅសល់ចំនួន 5 ដោយសារពួកគេមានពិន្ទុគ្រប់គ្រាន់ និងដាច់ឆ្ងាយពីក្រុមលេខ 2 គឺ AC Milan រហូតដល់ 17 ពិន្ទុ។
សម្រាប់ការឈ្នះពាន Serie A របស់ Inter Milan នេះដែរ វាជាការឈ្នះលើកទី 20 របស់ពួកគេហើយ ខណៈដែលការឈ្នះលើកចុងក្រោយគឺនៅក្នុងរដូវកាលឆ្នាំ 2020/2021។ គួរដឹងផងដែរថា គឺជាក្លឹបដែលមានប្រវត្តិសាស្ត្រដ៏ចំណាស់មួយ ដែលធ្លាប់ឈ្នះពានលីគជាលើកដំបូងក្នុងឆ្នាំ 1910។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar