Connect with us

បាល់ទាត់អន្តរជាតិ

ហេតុអ្វី​បាន​ជា Sevilla មាន​រហ័ស្សនាម​ថា ស្ដេចពាន Europa League? តើ​ពួក​គេ​ធ្លាប់​ឈ្នះពាន​នេះ​ប៉ុន្មាន​ដង?

Published

on

នៅ​ពេល​ដែល​គេ​និយាយ​ពី​ពាន UEFA Europa League គេ​មិន​ដែល​ភ្លេច​ឡើយ​នូវ​ក្លឹប​ធំ​មួយ​របស់​អេស្ប៉ាញ គឺ Sevilla FC។ យ៉ាង​ណា​មិញ​ការ​ប្រកួត​ក្របខណ្ឌ Europa League ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ 1971 ដោយ​សហភាព​សហព័ន្ធ​បាល់ទាត់អឺរ៉ុប (UEFA)។

Sevilla គឺ​ជា​ក្លឹប​មួយ​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ផ្ដល់​រហ័ស្សនាម​ថា ជា​ស្ដេច​ពាន Europa League ព្រោះ​គ្មាន​ក្លឹប​ណា​មួយ​នៅ​លើ​លោក​នេះ ធ្លាប់​ឈ្នះពាន UEFA Europa League ច្រើន​ជាង​ពួក​គេ​ឡើយ ពោល​គឺ​រហូត​ដល់ 6 ដង ខណៈ​ដែល​ក្រុម​ផ្សេង​ទៀត​ធ្លាប់​ឈ្នះ​ច្រើន​បំផុត​ត្រឹមតែ 3 ដង​ប៉ុណ្ណោះ។ រដូវកាល​ដែល​ពួក​គេ​ធ្លាប់​លើក​ពាន​នេះ​គឺ៖ 2005/06, 2006/07, 2013/14, 2014/15, 2015/16 និង 2019/20។

ជា​ថ្មី​ម្ដង​ទៀត​នៅ​រដូវកាល​នេះ Sevilla កំពុង​តែ​ស្ថិត​នៅ​លើ​វិថី​ដើម្បី​ឈ្នះពាន UEFA Europa League ជា​លើក​ទី 7 របស់​ខ្លួន បន្ទាប់​ពី​ពួក​គេ​បាន​ទម្លាក់ Juventus នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ និង​ឡើង​ទៅ​ជួប AS Roma វគ្គ​ផ្ដាច់ព្រ័ត។ ទោះ​បី​ជា Sevilla បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 10 នៅ La Liga ក៏​ដោយ ប៉ុន្តែ​ការ​ប្រកួត​របស់​ពួក​គេ​នៅ Europa League បាន​នាំ​មក​នូវ​ភាព​ជោគជ័យ និង​ជាទី​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ដល់​អ្នកគាំទ្រ​របស់​ខ្លួន។

ប្រភព: Mscfootball

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២