Connect with us

បាល់ទាត់អន្តរជាតិ

Sevilla ប្រកាស​បណ្ដេញ​គ្រូ​បង្វឹក​របស់​ខ្លួន​ចេញ​ពី​តំណែង

Published

on

កាល​ពី​មុន​នេះ​បន្តិច​ក្លឹប​យក្ស​អេស្ប៉ាញ Sevilla FC បាន​ប្រកាស​ថា ពួកគេ​បាន​បណ្តេញ​គ្រូបង្វឹក​លោក Jose Luis Mendilibar ចេញ​ពី​តំណែង​ហើយ។ គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​ទើប​តែ​ត្រូវ​បាន​តែងតាំង​តំណែង​នៅ​ក្នុង​ខែ​មីនា​ឆ្នាំ​នេះ​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​ចាកចេញ​របស់​លោក Jorge Sampaoli។

ថ្វី​បើ​មាន​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​លីគ​មិន​សូវ​ល្អ​ក៏​ដោយ ប៉ុន្តែ​គ្រូ​បង្វឹក​លោក Jose Luis Mendilibar បាន​ដឹកនាំ​ក្លឹប​ឲ្យ​ឈ្នះ​ពានរង្វាន់ Europa League ជា​លើក​ទី 7 ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប កាល​ពី​រដូវកាល​មុន ដោយ​យក​ឈ្នះ Roma នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត។

យ៉ាង​ណា Sevilla មាន​ទម្រង់​លេង​មិន​សូវ​ល្អ​ឡើយ នៅ​ក្នុង​ការ​ប្រកួត​លីគ ដោយ​ពួក​គេ​បាន​​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ 12 ក្នុង La Liga កាល​ពី​ឆ្នាំ​មុន។ ថ្វី​ត្បិតតែ​បែបនេះ ពួក​គេ​នៅ​តែ​មាន​​កៅអី​សម្រាប់​ការ​ប្រកួតក្របខ័ណ្ឌ UEFA Champions League ដោយ​សារ​បាន​ឈ្នះ​ពាន Europa League។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២