Connect with us

បាល់ទាត់អន្តរជាតិ

Ramos អាច​នឹង​ចាកចេញ​ពី Sevilla នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ!!!

Published

on

កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ Sergio Ramos បាន​ត្រឡប់​មក​អតីត​ក្លឹប​ចាស់​វិញ បន្ទាប់​ពី​ចាកចេញ​ពី Sevilla រយៈពេល 18 ឆ្នាំ។ ក្រោយ​ផុត​កុងត្រា​ជា​មួយ PSG ខ្សែការពារ​កណ្ដាល​រូប​នេះ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈពេល 1 ឆ្នាំ​ជាមួយ Sevilla ប៉ុន្តែ​គាត់​អាច​នឹង​ចាកចេញ​នា​ពេល​ឆាប់ៗ​ខាង​មុខ។

យោងតាម Marca បាន​ឲ្យ​ដឹង​ថា ក្លឹប​ចង់​បន្ត​កុងត្រា​បន្ថែម​ទៀត​ជាមួយ Sergio Ramos ព្រោះ​ពួក​គេ​បាន​មើល​ឃើញ​ថា គាត់​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ដឹកនាំ​ក្រុម និង​ជា​កីឡាករ​ដែល​មាន​ទម្រង់​លេង​ដ៏​រឹងមាំ​នៅ​លើ​ទីលាន​ប្រកួត។ យ៉ាងណា​ខ្សែការពារ​វ័យ 37 ឆ្នាំ​រូប​នេះ ហាក់​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ ដើម្បី​បន្ត​កុងត្រា​ថ្មី រឺ​ត្រូវ​ចាកចេញ។

មុន​ពេល​ចុះ​ហត្ថលេខា​ចូលរួម​ជាមួយ Sevilla គេ​បាន​ដឹង​ថា Ramos បាន​បដិសេធ​ឱកាស​ទទួល​បាន​ប្រាក់​ដ៏​ធំ ដែល​ជា​សំណើរ​ក្លឹប​នៅ​អារ៉ាប់។ ផ្ទុយ​មក​វិញ នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ គាត់​នៅ​តែ​មាន​ឱកាស​ជា​ថ្មី​ម្ដង​ទៀត​ដើម្បី​ពិចារណា​ទៅ​មជ្ឈិមបូព៌ា ដោយ​នៅ​ទីនោះ​ជា​កន្លែង​ដែល​អតីត​មិត្ត​រួម​ក្រុម​របស់​គាត់​គឺ Ivan Rakitic និង Cristiano Ronaldo លេង។ បន្ថែម​លើស​ពី​នេះ​ទៀត Ramos ក៏​អាច​ផ្ទេរ​ទៅ​លីគ​អាមេរិក MLS ផង​ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២