បាល់ទាត់អន្តរជាតិ
Pochettino ចង់ឲ្យ Chelsea រក្សាទុក Lukaku សម្រាប់ប្រើប្រាស់នៅរដូវកាលក្រោយ

លោក Mauricio Pochettino ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានបង្ហាញដោយបើកចំហរក្នុងការចង់ធ្វើការជាមួយនឹងខ្សែប្រយុទ្ធ Romelu Lukaku ខណៈដែលខ្សែប្រយុទ្ធរូបនេះត្រៀមនឹងវិលត្រឡប់មក Stamford Bridge វិញនៅចុងបញ្ចប់នៃរដូវកាលខាងមុខ។
យ៉ាងណាមិញលោក Pochettino នឹងមកដឹកនាំ Chelsea ចាប់ពីរដូវកាលក្រោយនេះតទៅ ស្របពេលដែលបច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំង ដោយឈរនៅក្នុងចំណាត់ថ្នាក់ទី 12 នៃតារាង Premier League។ រដូវកាលនេះ អាចជារដូវកាលដ៏អាក្រក់ និងត្រូវឆាចោល សម្រាប់តោខៀវ Chelsea ហើយច្បាស់ណាស់ថា នៅចុងបញ្ចប់នៃរដូវកាលនេះពួកគេនឹងត្រូវរុះរើក្រុមជាថ្មី ក៏ដូចជាការនាំយកបេក្ខភាពកីឡាករចំណូលថ្មីមកក្លឹបផងដែរ។
ដោយឡែក Lukaku នឹងត្រូវត្រឡប់មក Chelsea វិញនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីការខ្ចីជើងទៅ Inter Milan ផុតកំណត់។ ក្លឹបយក្សនៅអ៊ីតាលីមួយនេះត្រូវបានគេដឹងថា មិនសម្រេចចិត្តទិញផ្ដាច់កុងត្រារបស់ Lukaku ឡើយ។ លើសពីនេះទៅទៀត កីឡាករវ័យ 30 ឆ្នាំរូបនេះក៏ Chelsea មិនចង់ប្រើប្រាស់ដែរ ហើយពួកគេចង់លក់គាត់ចេញនៅពេលគាត់ត្រឡប់មកអ៊ីតាលីវិញ។ ទោះជាយ៉ាងណាបេក្ខភាពគ្រូបង្វឹកថ្មីលោក Pochettino បានប្រាប់ក្លឹបរបស់ខ្លួនឲ្យរក្សាទុក Lukaku នៅរដូវក្ដៅនេះ ព្រោះគាត់ស្ថិតក្នុងគម្រោងនៃការប្រើប្រាស់របស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ (បើយោងតាមកាសែត The Telegraph បានចុះផ្សាយ)។
ប្រភព: Sportsmole
-
Uncategorized3 days ago
Raul Asencio ខ្សែរការពាររបស់ Real Madrid នៅតែបន្តជាប់សង្ស័យពីបទចែកចាយរូបភាពអាសអាភាសរបស់កុមារ
-
Uncategorized2 days ago
ការសម្រេចចិត្តចុងក្រោយរបស់ Cristiano ចំពោះក្លឹប Al Nassr សម្រាប់ឆ្នាំ ២០២៥
-
Uncategorized17 hours ago
Mascherano ធ្វើជាគ្រូបង្វឹករបស់ Miami សំអាងលើ Messi និង Suarez?