បាល់ទាត់អន្តរជាតិ
Jordi Alba នឹងចាកចេញពី Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះ
បន្ទាប់ពីការប្រកាសចាកចេញរបស់ Sergio Busquets ពេលនេះ Jordi Alba ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពី Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះដូចគ្នា ដោយក្លឹបត្រៀមនឹងប្រកាសបញ្ជាក់ប្រាប់ដល់អ្នកគាំទ្ររបស់ខ្លួនជាផ្លូវការណ៍ ក្នុងពេលឆាប់ៗប៉ុន្មានថ្ងៃខាងមុខនេះ។
យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ខ្សែការពារឆ្វេង Jordi Alba បានសម្រេចចិត្តចាកចេញពី Barcelona ដែលជាទ្រនំខ្លួនធ្លាប់រួមរស់ជាមួយអស់រយៈពេល 11 ឆ្នាំមកហើយ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ នៅមានកុងត្រាជាមួយក្លឹបយក្សកាតាឡាន់រហូតដល់ខែមិថុនា ឆ្នាំ 2024 ប៉ុន្តែគាត់មិនចង់ដាក់បន្ទុកចំពោះក្លឹបលើរឿងប្រាក់ខែរបស់គាត់ឡើយ ហើយក៏សម្រេចចិត្តចាកចេញដើម្បីស្វែងរកក្លឹបថ្មីនារដូវក្ដៅនេះ។ ទន្ទឹមនឹងនេះដែរ Jordi Alba មិនមែនជាបង្អែកដ៏សំខាន់របស់ក្លឹបដូចកាលពីមុនឡើយ ដោយពួកគេរកបាន Alejandro Balde ដែលជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យ និងជាអនាគតរបស់ក្លឹប។
Barcelona ស្ទើរតែបាត់បង់កីឡាករចាស់ៗរបស់ខ្លួនអស់ទៅហើយ ខណៈដែល Gerard Pique បានសម្រេចចិត្តចូលនិវត្តន៍កាលពីដើមរដូវកាល។ ក្រោយមកទៀត Sergio Busquets ក៏នឹងត្រូវចាកចេញនៅពេលកុងត្រាផុតកំណត់ចុងរដូវកាលនេះដែរ។ Jordi Alba នឹងក្លាយជាកីឡាករបន្ទាប់ ដែលនឹងចាកចេញពីប្រទេសអេស្ប៉ាញ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ5 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid
-
បាល់ទាត់អន្តរជាតិ5 days ago
Aymeric Laporte ប្រាប់ថា ខ្លួនចង់ចាកចេញពីទឹកដីអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ5 days ago
មូលហេតុដែល Sergi Roberto បដិសេធមិនផ្ទេរទៅលេងនៅ PL និងសុខចិត្តចូលរួមជាមួយក្លឹប Como