Connect with us

បាល់ទាត់អន្តរជាតិ

Inter Milan បដិសេធ​សំណើរ​របស់​តោខៀវ Chelsea ដែល​ចង់​ដោះដូរ Andre Onana ជាមួយ Kepa

Published

on

ក្លឹប Inter Milan បាន​បដិសេធ​សំណើរ​ពី Chelsea ដែល​ចង់​បាន​អ្នក​ចាំទី​ដៃ​ទី​មួយ​របស់​ពួក​គេ Andre Onana ហើយ​ដោះដូរ​ឲ្យ Kepa Arrizabalaga ត្រឡប់​ទៅ​កាន់​ទឹកដី San Siro វិញ។ យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ Tutto Mercato Web បាន​ឲ្យ​ដឹង​ថា ក្លឹប Inter Milan បាន​បដិសេធ​ភ្លាមៗ​នូវ​គំនិត​របស់​តោខៀវ Chelsea ក្នុង​ការ​ផ្ដល់​ជូន Kepa ទៅ​ឲ្យ​ពួក​គេ ហើយ​នាំ​យក Onana មក​ទឹកដី​អង់គ្លេស។

យ៉ាង​ណា​មិញ​តោខៀវ Chelsea កំពុង​ចង់​ចុះ​ហត្ថលេខា​លើ​អ្នកចាំទី​ម្នាក់​ទៀត ស្រប​ពេល​ដែល​អនាគត​របស់ Kepa និង Edouard Mendy មិន​មាន​ភាព​ច្បាស់លាស់។ របាយការណ៍​នៅ​ក្នុង​ប្រទេស​អង់គ្លេស បានអះអាង​ថា គ្រូ​បង្វឹក​ថ្មី​របស់​តោខៀវ​លោក Mauricio Pochettino ចង់​បាន Onana ជា​អ្នកចាំទី​ជម្រើស​ដំបូង​របស់​គាត់​នៅ Stamford Bridge។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Inter Milan បាន​បដិសេធ​កិច្ច​ព្រមព្រៀង​ដោះដូរ​ដែល​តោខៀវ​ចង់​បាន​នោះ ហើយ​ទាមទារ​តម្លៃ​ផ្ទេរ​ពេញ​លេញ​ដោយ​មិន​មាន​ការ​ដោះដូរ​ឡើយ ដោយ​មាន​ទំហំ​ទឹកប្រាក់​ប្រហែល​ជា 70 លានអឺរ៉ូ។ អ្នក​ចាំទី​សញ្ជាតិ​កាមេរូន Andre Onana បច្ចុប្បន្ន​កំពុង​មាន​ទម្រង់​លេង​ដ៏​លេចធ្លោរ ជា​ពិសេស​ក្នុង​រដូវកាល​នេះ ដោយ​រក្សា​បាន 19 Clean Sheet ក្នុង​ការ​ប្រកួត​ចំនួន 39 ប្រកួត។ គាត់​បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​នាំ​ក្រុម​របស់​ខ្លួន​ឲ្យ​ឈ្នះពាន​រង្វាន់ Coppa Italia និង​ឡើង​ទៅ​កាន់​វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ផង​ដែរ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២